ព្រឹទ្ធសភាអាមេរិកច្រានចោលគំរោងច្បាប់សំដោជំនួសឲ្យ Obamacare ក្នុងរយៈ ពេល២ឆ្នាំ
(VOVWORLD) - នាថ្ងៃទី២៦ កក្កដា ព្រឹទ្ធសភាអាមេរិកបានច្រានចោលម្ដងទៀតនូវ គំរោងច្បាប់ថែទាំសុខភាពអាមេរិក (AHCA) គាំពារដោយគណៈបក្សសាធារណៈ រដ្ឋ សំដៅជំនួសឲ្យកម្មវិធីថែទាំសុខភាពស្របតាមថវិកា (Obamacare) ដែលមាន សុពលភាពចាប់ពីដំណាក់កាលអតីតប្រធានាធិបតីលោក Barack Obama។
ថ្នាក់ដឹកនាំព្រឹទ្ធសភានិងព្រឹទ្ធសមាជិកអាមេរិកនៅសន្និសីទកាសែតស្ដីពីគំរោងច្បាប់ AHCA កាលពីថ្ងៃទី២៥ កក្កដា (រូបថត៖EPA/TTXVN) |
(VOVworld) - នាថ្ងៃទី២៦ កក្កដា ព្រឹទ្ធសភាអាមេរិកបានច្រានចោលម្ដងទៀតនូវ គំរោងច្បាប់ថែទាំសុខភាពអាមេរិក (AHCA) គាំពារដោយគណៈបក្សសាធារណៈ រដ្ឋ សំដៅជំនួសឲ្យកម្មវិធីថែទាំសុខភាពស្របតាមថវិកា (Obamacare) ដែលមាន សុពលភាពចាប់ពីដំណាក់កាលអតីតប្រធានាធិបតីលោក Barack Obama។ តាមនោះ Obamacare នឹងផុតកំណត់ដោយស្វ័យប្រវត្តិក្នុងរយៈពេល២ឆ្នាំ ហើយ អ្នកនីតិបញ្ញត្តិអាមេរិកនឹងកសាងគំរោងច្បាប់ជំនួសឲ្យ Obamacare ក្នុងដំណាក់ កាលនេះ។ ដូច្នេះហើយ ក្នុងរយៈពេលតិចជាង២៤ម៉ោង ចាប់ពីពេលដែលគំរោង ច្បាប់ AHCA ត្រូវបានលើក យកមកពិភាក្សានៅព្រឹទ្ធសភាមក នេះជាលើកទី២ ហើយដែលអ្នកនីតិបញ្ញត្តិអាមេរិកបោះឆ្នោតប្រឆាំងនឹងគំរោងច្បាប់ជំនួសឲ្យកម្ម វិធី Obamacare នេះ៕