ព្រឹទ្ធសភាអាមេរិកនៅតែបន្តប្រឆាំងនឹងស្ថានភាពអាសន្នថ្នាក់ជាតិ
(VOVWORLD) - ជាមួយនឹងសម្លេងគាំទ្រ ៥៤ សំឡេងនិងសំឡេងប្រឆាំងចំនួន៤១ នោះ សមាជិកព្រឹទ្ធសភាអាមេរិកបានអនុម័តលើសេចក្តីសម្រេចមួយដើម្បីបញ្ចប់សេចក្តីប្រកាសអាសន្ន។
នាថ្ងៃទី ២៥ ខែកញ្ញា ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតជាថ្មីម្តងទៀត ដើម្បីបញ្ចប់ការប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump អំពីស្ថានភាពអាសន្នជាតិទាក់ទងនឹងបញ្ហាសន្តិសុខតាមព្រំដែន។ ជាមួយនឹងសម្លេងគាំទ្រ ៥៤ សំឡេងនិងសំឡេងប្រឆាំងចំនួន ៤១ នោះ សមាជិកព្រឹទ្ធសភាអាមេរិកបានអនុម័តលើសេចក្តីសម្រេចមួយដើម្បីបញ្ចប់សេចក្តីប្រកាសអាសន្នដែលនឹងអនុញ្ញាត ដែលត្រូវបានចាត់ទុកថា អនុញ្ញត្តអោយលោកប្រធានាធិបតី Trump បង្កើតមូលនីធិសាងសង់ជញ្ជាំងព្រំដែនពីប្រភពធនធានហិរញ្ញវត្ថុដោយគ្មានការយល់ព្រមពីសភា ពោលគឺប្រហាក់ប្រហែលនឹងថវិការបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកតែម្តង។
សេចក្តីសម្រេចចិត្តនេះ ទទួលបានការគាំទ្រពីសមាជិកព្រឹទ្ធសភាសាធារណរដ្ឋ ចំនួន ១១ រូប ដោយមានការព្រួយបារម្ភថា សកម្មភាពរបស់លោកប្រធានាធិបតី Trump អាចនឹងបង្កើតទម្លាប់មួយ ហើយប្រធានាធិបតីនៃគណៈបក្សប្រជាធិបតេយ្យ នាពេលអនាគត អាចប្រើសិទ្ធិដូចជាលោក Trump បង្ខំឲ្យ សភាឆ្លងកាត់បញ្ហាផ្សេងៗទៀត៕