ព្រឹទ្ធសភាអាមេរិកបានបញ្ជាក់ថាលោកស្រី Amy Coney Barrett ធ្វើជាចៅក្រមតុលាការកំពូល

(VOVWORLD) - នាព្រឹកថ្ងៃទី ២៧ ខែតុលា (តាមម៉ោងនៅវៀតណាម) ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតដើម្បីបញ្ជាក់អំពីការជ្រើសតាំងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump សម្រាប់លោកស្រី Amy Coney Barrett  ធ្វើជាចៅក្រមតុលាការកំពូលដោយជំនួសឲ្យអតីតចៅក្រមលោកស្រី Ruth Bader Ginsburg។
ព្រឹទ្ធសភាអាមេរិកបានបញ្ជាក់ថាលោកស្រី Amy Coney Barrett ធ្វើជាចៅក្រមតុលាការកំពូល - ảnh 1 ប្រធានាធិបតី Donald Trump(ឆ្វេង) អបអរសាទរលោកស្រី Amy Coney Barrett  (ស្ដាំ) (រូបថត៖ AFP / VNA)

ត្រូវបានព្រឹទ្ធសភាអាមេរិកអនុម័តដោយមានសំឡេងគាំទ្រចំនួន ៥២ សំឡេង និង សំឡេងប្រឆាំងចំនួន ៤៨ ចៅក្រមសាលាឧទ្ធរណ៍ លោកស្រី Amy Coney Barrett   បានក្លាយជាចៅក្រមតុលាការកំពូលទី ១១៥ និងជាស្ត្រីទី ៥ ដែលបម្រើការងារនៅស្ថាប័ននេះក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក។

ជាមួយនឹងការអនុម័តដូចពោលខាងលើនេះ លោកស្រី Barrett រួមជាមួយចៅក្រមពីររូបទៀត ដែលធ្លាប់ត្រូវបានជ្រើសតាំងដោយលោក Trump កាលពីមុននោះ រួមមាន លោក Neil Gorsuch (អាយុ ៥៣ ឆ្នាំ) និងលោក Brett Kavanaugh (អាយុ ៥៥ ឆ្នាំ) នឹងតំណាងឲ្យសមាជិកចៅក្រម ១ / ៣ នៃតុលាការកំពូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ