ព្រឹទ្ធសភាអាមេរិកផ្តល់ថវិកាចំនួន ៤,៥ ពាន់លានដុល្លារអាមេរិកសំរាប់វិបត្តិព្រំដែន

(VOVWORLD) - នាថ្ងៃទី ២៦ ខែមិថុនា ព្រឹទ្ធសភាអាមេរិកបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការជួយឧបត្ថម្ភថវិកាចំនួន ៤,៥ ពាន់លានដុល្លារអាមេរិក សម្រាប់វិបត្តិ       ព្រំដែនជាមួយប្រទេសម៉ិកស៊ិកនៅក្នុងបរិបទដែលសភាអាមេរិក ក៏បានអនុម័តលើសេចក្តីព្រាងច្បាប់ដាច់ដោយឡែកដែលពាក់ព័ន្ធនឹងបញ្ហានេះកាលពីមួយថ្ងៃមុននោះផងដែរ។
ព្រឹទ្ធសភាអាមេរិកផ្តល់ថវិកាចំនួន ៤,៥ ពាន់លានដុល្លារអាមេរិកសំរាប់វិបត្តិព្រំដែន - ảnh 1ប្រធានាធិបតីអាមេរិក លោក Donald Trump

សេចក្តីព្រាងច្បាប់នេះត្រូវបានព្រឹទ្ធសភាអាមេរិកអនុម័តដោយមានសម្លេងគាំទ្រចំនួន ៨៤ និងសំឡេងប្រឆាំងចំនួន ៨។ ក្នុងចំណោមថវិកាចំនួន៤,៥ ពាន់លានដុល្លារអាមេរិកដែលត្រូវបានបញ្ចូលបន្ថែមនោះ នឹងមានទឹកប្រាក់ចំនួន ៣ ពាន់លានដុល្លារអាមេរិកបន្ថែមទៀតសម្រាប់កិច្ចការជួយឧបត្ថម្ភមនុស្សធម៌នៅតាមតំបន់ព្រំដែន ដែលក្នុងនោះមានការចំណាយសំរាប់ការជួយទ្រទ្រង់ដល់ការិយាល័យតាំងលំនៅដ្ឋានថ្មីសំរាប់ជនភៀសខ្លួនរបស់ក្រសួងសុខាភិបាល និងសេវា ថែទាំមនុស្ស (HHS) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ