ព្រឹទ្ធសភាអាមេរិកអនុម័តគំរោងច្បាប់ចំណាយថវិការក្នុងរយៈពេលយូរអង្វែង
(VOVWORLD) - នាថ្ងៃទី ៧ កុម្ភៈ តាមម៉ោងអាមេរិក (ព្រឹកព្រលឹមថ្ងៃទី ៨ កុម្ភៈ តាមម៉ោង វៀតណាម) ព្រឹទ្ធសភាអាមេរិកបានអនុម័តលើគំរោងច្បាប់ចំណាយថវិការសំរាប់ ២ ឆ្នាំ ខាងមុខ ដោយមានកញ្ចប់បង្កើនថវិការឡើង ៣០០ ពាន់លានដុល្លាអាមេរិក។
ព្រឹទ្ធសភាអាមេរិកអនុម័តគំរោងច្បាប់ចំណាយថវិការក្នុងរយៈពេលយូរអង្វែង |
(VOVworld) – នាថ្ងៃទី ៧ កុម្ភៈ តាមម៉ោងអាមេរិក (ព្រឹកព្រលឹមថ្ងៃទី ៨ កុម្ភៈ តាមម៉ោង វៀតណាម) ព្រឹទ្ធសភាអាមេរិកបានអនុម័តលើគំរោងច្បាប់ចំណាយថវិការសំរាប់ ២ ឆ្នាំ ខាងមុខ ដោយមានកញ្ចប់បង្កើនថវិការឡើង ៣០០ ពាន់លានដុល្លាអាមេរិក។ ការអនុម័តលើគំរោងច្បាប់នេះជួយរដ្ឋាភិបាលអាមេរិកបញ្ជៀសការបិទទ្វារឡើងវិញនាថ្ងៃទី ៨ កុម្ភៈ ក្នុងពេលដែល ថវិការអស់ទៅ ហើយបញ្ចប់ស្ថានភាពទល់ច្រកដែលអូស បន្លាយក្នុងរយៈពេលប៉ុន្មានខែទាក់ទិនដល់ការខ្វែងគំនិតអំពីបញ្ហាអាទិភាពចំណាយ រវាងសមាជិកសភានៃគណៈបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណៈរដ្ឋ។ តាម ព្រឹទ្ធសភា Mich MCConnell ថា៖ នេះជាគំរោងច្បាប់សំខាន់មួយដែលឆ្លើយតបនឹង តម្រូវការរបស់គណៈបក្សទាំងពីរ ដោយសារ គំរោងច្បាប់នេះរួមមានការបង្កើន ចំណាយសំរាប់កិច្ចការពារជាតិ ដែលជាគោលដៅជួរមុខដែលបណ្ដាសមាជិកគណ បក្សសាធារណៈរដ្ឋបានរងចាំជានិច្ច រួមជាមួយការបង្កើនចំណាយសំរាប់កម្មវិធីក្នុងប្រ ទេសតាមបំណងរបស់បណ្ដាសមាជិកគណបក្សប្រជាធិបតេយ្យ៕