ព្រឹទ្ធសភាអាមេរិកអនុម័តលើការតែងតាំងលោក Aston Carter ជារដ្ឋមន្ត្រីក្រសួងការពារជាតិ
|
ព្រឹទ្ធសភាអាមេរិកអនុម័តលើការតែងតាំងលោក Aston Carter ជារដ្ឋមន្ត្រីក្រសួងការពារជាតិ (AFP) |
Vovworld-ដោយសម្លេងគាំទ្រចំនួន៩៣និងសម្លេងប្រឆាំងចំនួន៥ព្រឹទ្ធសភា
អាមេរិកនាថ្ងៃទី១២កុម្ភៈបានអនុម័តលើការតែងតាំងលោក Aston Carter ជារដ្ឋមន្ត្រី
ក្រសួងការពារជាតិថ្មីនៃប្រទេសនេះ។ លោក Carter មានអាយុ៦០ឆ្នាំដែលបាន
កាន់ដំណែងអនុរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកដំណាក់កាល២០១១-២០១៣។
លោក Carter ត្រូវបានប្រធានាធិបតី Barack Obama ឧទ្ទេសនាមជាបេក្ខជនរដ្ឋមន្ត្រី
ក្រសួងការពារជាតិនាថ្ងៃទី៥ធ្នូឆ្នាំ២០១៤និងទទួលបានការគាំទ្រដ៏ទូលំទូលាយពី
ព្រឹទ្ធសមាជិកគណបក្សសាធារណៈរដ្ឋនិងគណបក្សប្រជាធិបតេយ្យ។ នៅសម័យ
ដោះសារនាថ្ងៃទី៤កុម្ភៈលោក Carter បានអះអាងនូវទស្សនៈប្តេជ្ញាបង្កើនថវិការរដ្ឋ
ការពារជាតិ វិនិយោគសំរាប់អាវុធថ្មីនិងជំរុញដំណើរការបំពាក់សំភារៈសំរាប់ទាហាន។
ចំពោះបញ្ហាអ៊ុយក្រែនលោកមានគោលការណ៍ផ្ដល់អាវុធសំរាប់រដ្ឋអំណាច Kiev ប៉ុន្តែ
ចាត់ទុកថា សហគមន៍អន្តរជាតិគួរប្រមូលផ្ដុំទៅលើការខំប្រឹងប្រែងបង្កើនសម្ភាធជា
មួយរុស្ស៊ីអំពីសេដ្ឋកិច្ចនិងនយោបាយ៕