ព្រឹទ្ធសភាអាមេរិកអនុម័តលើសេចក្តីសម្រេចចិត្តលុបចោលកម្មវិធីឃ្លាំមើលត្រីស្រការរំអិលចំពោះវៀតណាម
|
ព្រឹទ្ធសភាអាមេរិកអនុម័តលើសេចក្តីសម្រេចចិត្តលុបចោលកម្មវិធីឃ្លាំមើលត្រីស្រការរំអិលចំពោះវៀតណាម (Image: VNA) |
(VOVworld) – ដោយមានសម្លឹកគាំទ្រចំនួន ៥៥ និងសន្លឹកប្រឆាំងចំនួន ៤៣
នាថ្ងៃទី ២៥ ឧសភា ព្រឹទ្ធសភាអាមេរិកបានអនុម័តលើសេចក្តីសម្រេចចិត្តលុប
ចោលកម្មវិធីឃ្លាំមើល ត្រីស្រការរំអិលរបស់ក្រសួងកសិកម្មអាមេរិក (USDA)
ដែលត្រូវបានប្រកាសនាចុងឆ្នាំ ២០១៥ មក។ នៅសម័យបោះឆ្នោត បណ្ដា
ព្រឹទ្ធសមាជិកអាមេរិកដែលគាំទ្រសេចក្តីសម្រេច ចិត្តបានលើកច្បាស់នូវចរិត
លក្ខណៈជាន់គ្នាខ្ជះខ្ជាយមិនចាំបាច់និងគាំពារពាណិជ្ជកម្មនៃកម្មវិធីឃ្លាំមើល
ពោលខាងលើហើយសង្កើតធ្ងន់ទៅលើគ្រោះអាសន្នបណ្តាលជំលោះនៅអង្គការ
ពាណិជ្ជកម្មពិភពលោក (WTO) និងផលវិបាកគឺបណ្ដាវិធានការសងសឹកនៃ
ប្រទេសនានាតម្រង់ទៅលើការនាំចេញកសិផលរបស់អាមេរិក។ ព្រឹទ្ធសមាជិក
John McCain បានចោទប្រកាន់កម្មវិធីឃ្លាំមើលត្រីស្រការរំអិលរបស់ USDA
គឺជាការខំប្រឹងប្រែងក្លែងខ្លួនសំដៅការពារក្រុមហ៊ុនត្រីស្រការរំអិលប៉ែកខាង
ត្បូងនៃអាមេរិកក្នុងការប្រកួតប្រជែងជាមួយសហគ្រាសនាំចូលនានារបស់
វៀតណាម។ ដើម្បីចូលជាធរមាន សេចក្តីសម្រេចចិត្តពោលខាងលើត្រូវបាន
សភាជាន់ទាបអាមេរិកអនុម័តនិងប្រធានាធិបតី លោក Barack Obama
ចុះហត្ថលេខាក្លាយទៅជាច្បាប់។ មុននោះ នាថ្ងៃទី ២ ធ្នូ ឆ្នាំ ២០១៥ USDA
បានប្រកាសកំណត់ថ្មីរឹតបន្ទឹងមួយចំពោះមុខទំនិញត្រីស្រការរំអិល។ កំណត់
ថ្មីនេះ ត្រូវបានមជ្ឈដ្ឋាន អ្នកជំនាញការវាយតំលៃថានឹងជះឥទ្ធិពលអាក្រក
ទៅលើបណ្ដាអ្នកផ្គត់ផ្គង់បរទេសក៏ដូចជាផលិតករអាមេរិកផងដែរ។ បណ្ដា
ផ្នែកផលិត្រីស្រការរំអិលអាមេរិកនឹងជួបការលំបាកជួរមុខដោយសារគេត្រូវ
ចំណាយបន្ថែមរាប់លានដុល្លាអាមេរិកដើម្បីប្រតិបត្តិតាមការកំណត់ថ្មីនេះ៕