ព្រឹទ្ធសភាអាមេរិកអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការដាក់កំហិតលើប្រធានាធិបតីក្នុងការបំផុសយុទ្ធនាការយោធាប្រឆាំងនឹងអ៊ីរ៉ង់
(VOVWORLD) - ដោយមានសំឡេងគាំទ្រចំនួន ៥៥ និង សំឡេងប្រឆាំងចំនួន ៤៥ នាថ្ងៃទី ១៣ ខែកុម្ភៈ ព្រឹទ្ធសភាអាមេរិកបានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការដាក់កំហិតលើ ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។
ទិដ្ឋភាពនៅខាងក្រៅអាគាររដ្ឋសភាអាមេរិកនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី (រូបថត៖ THX / TTXVN) |
មានសមាជិកព្រឹទ្ធសភាចំណុះគណៈបក្សសាធារណរដ្ឋចំនួន ៨ រូប និងសមាជិកព្រឹទ្ធសភាគណៈបក្សប្រជាធិបតេយ្យទាំង ៤៧ រូប បានបោះឆ្នោតគាំទ្រចំពោះការ ពង្រាងសេចក្តីសម្រេចចិត្តនេះ។ ហេតុដូច្នោះ ព្រឹទ្ធសភាអាមេរិកបានអនុម័ត លើសេចក្តីសម្រេចចិត្ត ដែលមិនអនុញ្ញាតឱ្យសហរដ្ឋអាមេរិកអនុវត្តរាល់សកម្មភាពយោធាណាមួយ ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ដោយគ្មានការយល់ព្រម ពីសភានោះឡើយ។ ប៉ុន្តែសេតវិមាន បានព្រមានថា នឹងប្រើសិទ្ធិវេតូ ប្រសិន បើឯកសារនេះ ត្រូវបានដាក់ជូនប្រធានាធិបតីអាមេរិក លោក Donald Trump ខណៈពេលដែលព្រឹទ្ធសភានឹងមិនទទួលបានសំលេងគាំទ្រយ៉ាងហោចណាស់ ២/៣ នៃសម្លេងដើម្បីប្រឆាំងលើសេចក្តីសម្រេចចិត្តនេះតែម្តង៕