ព្រឹទ្ធសភាអាមេរិកអនុម័តលើសេចក្តីសម្រេចចិត្តអំពីសន្តិសុខលើសមុទ្រ

(VOVworld) – នាថ្ងៃទី ១១ មិថុនា ព្រឹទ្ធសភាអាមេរិកបានអនុម័តលើសេចក្តី សម្រេចចិត្តជាថ្មីម្តងទៀតក្នុងនោះគាំទ្រយ៉ាងខ្លាំងក្លារបស់ខ្លួនចំពោះការដោះ
ស្រាយជំលោះអាធិបតេយ្យភាពនិងបូរណៈភាពដែនដីនិងសិទ្ធិយុត្តាធិការ
សមុទ្រក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក​ ដោយ សន្តិវិធី។ សេចក្តីសម្រេចចិត្តលើក
ច្បាស់ថា៖ ព្រឹទ្ធ សភាអាមេរិកថ្កោលទោសរាល់ការគំរាមកំហែង ឬ ការប្រើ
ប្រាស់អាវុធសំដៅ​អនុវត្តការទាមទាអធិបតេយ្យភាពដែនដីដែនសមុទ្រ ឬ
ការផ្លាស់ប្តូរស្ថានភាពក្នុង តំបន់សមុទ្រខាងកើតនិងសមុទ្រ Hoa Tung។ សេចក្តីសម្រេចចិត្តអំពាវនាវឲ្យរាល់ភាគីទាក់ទិនអត់ធ្មត់រាល់សកម្មភាពដែល
ធ្វើឲ្យជំលោះនៅទីនេះកាន់តែស្គុកស្មាញថែមទៀត។ ព្រឹទ្ធសភាអាមេរិកគាំទ្រ
យ៉ាងខ្លាំងការពន្លឿនកសាងក្រមប្រតិបត្តិតំបន់លើសមុទ្រខាងកើត (COC) រវាង
អាស៊ាននិងចិន។ សេក្តីសម្រេចចិត្តសង្កត់ធ្ងន់ថា៖ ព្រឹទ្ធសភាអាមេរិកគាំទ្រដំណោះ
ស្រាយជំលោះលើសមុទ្រដោយឈរលើគោលការណ៍រក្សាសន្តិភាពសន្តិសុខ
គោរពច្បាប់អន្តរជាតិនិងធានាសកម្មភាពពាណិជ្ជកម្មនាវាចរណ៍ស្របច្បាប់។

ព្រឹទ្ធសភាអាមេរិកវាយតំលៃខ្ពស់ចំពោះសារៈសំខាន់របស់បណ្ដាយន្តការតំបន់
ដូចជា សន្និសីទជាន់ខ្ពស់អាស៊ីបូរព៌ារអាស៊ាននិងវេទិការសហប្រតិបត្តិការ
សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ក្នុងឋានៈគ្រឹសដ្ឋាន បង្កើតក្របខ័ណ្ឌនានា
ដើម្បីជំរុញសន្តិភាពសន្តិសុខនិងកំណើនសេដ្ឋកិច្ចក្នុងតំបន់។ព្រឹទ្ធសភាសង្កត់
ធ្ងន់ថា៖ អាមេរិកមានផលប្រយោជន៍ជាតិចំពោះសេរីនាវាចរណ៍និងអាកាស
ចរណ៍ក្នុងតំបន់សមុទ្រអាស៊ី-ប៉ាស៊ីហ្វិក។ សេចក្តីសម្រេចចិត្តលើក​ច្បាស់ថា៖
រឿងហេតុគ្រោះថ្នាក់ដែលបានកើតមានឡើងជាចបន្តបន្ទាប់នាពេលថ្មីៗនេះ
ដូចជា ការដែលនាវារបស់ចិនកាត់កាបនៃនាវារុករកប្រេងឧស្ម័ន្ធរបស់វៀតណាម ចិនទន្ទ្រានកាន់កាប់តំបន់ Scarborough ក្នុងតំបន់សមុទ្ររបស់​ហ្វីលីពីននិងចិន
ចុះផ្សាយផែនទី “អណ្ដាតគោ ៩ កំណាត់” សុទ្ធតែធ្វើឲ្យស្ថានភាពលើសមុទ្រខាង
កើតអស្ថិរភាព។ ព្រឹទ្ធសភាអាមេរិកសម្តែងនូវការព្រួយបារម្មណ៍ចំពោះការអភិវឌ្ឍន៍
“ទីក្រុង Sansa” និងការបង្កើតមូលដ្ឋានយោធារបស់ចិននៅទីនេះ។ សេចក្តីសម្រេច
ចិត្តរបស់ព្រឹទ្ធសភាអាមេរិកក៏បានផ្តោតទៅលើជំលោះលើសមុទ្រ Hoa Tung នា
ពេលថ្មីៗនេះនិងអំពាវនាវឲ្យភាគីនានាមាន វិធានការដោះស្រាយជំលោះដោយ
សន្តិវិធី៕

ព្រឹទ្ធសភាអាមេរិកអនុម័តលើសេចក្តីសម្រេចចិត្តអំពីសន្តិសុខលើសមុទ្រ - ảnh 1
ព្រឹទ្ធសភាអាមេរិកបានអនុម័តលើសេចក្តីសម្រេចចិត្តជាថ្មីម្តងទៀតក្នុងនោះគាំទ្រយ៉ាងខ្លាំងក្លារ
បស់ខ្លួនចំពោះការដោះស្រាយជំលោះអាធិបតេយ្យភាពនិងបូរណៈភាពដែនដីនិងសិទ្ធិយុត្តាធិការ
សមុទ្រក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកដោយសន្តិវិធី។ (Image: VOV Online)


ប្រតិកម្មទៅវិញ

ផ្សេងៗ