ព្រឹទ្ធសភាអាមេរិកអនុម័តលើសេចក្តីសម្រេចចិត្តអំពីអ៊ីរ៉ង់
|
អាមេរិកបន្តការគាបសង្កត់ឲ្យអ៊ីរ៉ង់បញ្ឈប់កម្មវិធីនុយក្លេអ៊ែរ
(រូបថតៈ Internet) |
(VOV)-ដោយមានសម្លេងគាំទ្រចំនួន៩០និងសម្លេងប្រឆាំង១ ព្រឹទ្ធសភាពអាមេរិកនា
ថ្ងៃទី២២កញ្ញា បានអនុម័តលើសេចក្តីសម្រេចចិត្តអះអាងជាថ្មី១ដងទៀត ការខំប្រឹង
ប្រែងរបស់ វ៉ាស៊ីងតោនក្នុងការរារំាងអ៊ីរ៉ង់អភិវឌ្ឍន៌អាវុធនាក្លេអ៊ែរ។ សេចក្តីសម្រេច
ចិត្តនេះ បានយល់ព្រមនឹងការដែលបន្តរាល់វិធានការបង្កការគាបសង្កត់អំពីសេដ្ឋកិច្ច
និងការទូតចំពោះអ៊ីរ៉ង់ដល់ពេលដែល Tehran យល់ព្រមបញ្ឈប់កម្មវិធីចម្រាញ់ជាតិ
Urani និងទទួលបានកិច្ចព្រមព្រៀងយូរអង្វែងសំដៅអះអាងថា កម្មវិធីនុយក្លេអ៊ែរ
របស់ប្រទេសនេះត្រឹមតែជាគោលដៅ សន្តិភាព។ សេចក្តីសម្រេចនេះ ក៏បានលើក
ច្បាស់ថានេះមិនមែនជាការអនុញត្តិឲ្យប្រើប្រាស់អំពើហឹង្សាឬក៏ជាសេចក្តីប្រកាស
សង្គ្រាមឡើយ៕