ព្រឹទ្ធសមាជិក John McCain ដកសេចក្តីសម្រេចគាំទ្រលោក Donald Trump
|
ព្រឹទ្ធសមាជិក John McCain ដកសេចក្តីសម្រេចគាំទ្រលោក Donald Trump (VNA) |
(VOVworld) – នាថ្ងៃទី ៨ តុលា ព្រឹទ្ធសមាជិកនៃគណៈបក្សសាធារណៈរដ្ឋ លោក
John McCain និងជាប្រធានគណៈកម្មាធិការយោធាព្រឹទ្ធសភាអាមេរិកបាន
ប្រកាសដកសេចក្តីសម្រេចគាំទ្រលោក Donald Trump ក្នុងការរត់ប្រណាំងចូល
ក្នុងសេតវិមានដោយសារបេក្ខជននេះបាននាំចេញអត្ថាធិប្បាយអសុរោះចំពោះ
នារី។ កាយវិការនេះត្រូវបានចាត់ទុកនឹងធ្វើមហន្តរាយចំពោះមហាសេដ្ឋី Donald
Trump ក្នុងកាលៈទេសៈ ក្នុងអំឡូង ២៤ ម៉ោងទៀតនឹងប្រព្រឹត្តទៅការតទល់
ដេញ ដោលជាផ្ទាល់ទី ២ ជាមួយគូបដិបក្សប្រជាធិបតេយ្យ លោកស្រី Hillary
Clinton លើកាណាល់ទូរទស្សន៍ ហើយនៅមានមួយខែទៀត ការបោះឆ្នោតប្រធា
នាធិបតី អាមេរិកឆ្នាំ ២០១៦ នឹងត្រូវបានរៀបចំឡើងជាផ្លូវការ។ ប៉ុន្តែ ក្នុង
សេចក្តីប្រកាស របស់ខ្លួន លោក John McCain ក៏បានអះអាងថា៖ លោកនឹង
មិនបោះឆ្នោតសំរាប់ បេក្ខជនគណៈបក្សប្រជាធិបតេយ្យនៅឡើយ។ ប្រធាន
សភាជាន់ទាបអាមេរិក លោក Paul Ryan ក៏បានដកសេចក្តីអញ្ជើញមហាសេដ្ឋី
Trump ចូលរួម ព្រឹត្តិការណ៍នយោបាយមួយផ្សេងទៀតនៅរដ្ឋ Wisconsin ផង
ដែរ។ ក្នុងពេល នោះ ប្រហែលជាព្រឹទ្ធសមាជិកចំនួន ១០ រូបនិងសមាជិក
សភាផ្សេងៗទៀតនៃ គណៈបក្សសាធារណៈរដ្ឋក៏បានប្រកាសមិនគាំទ្របេក្ខជន
នៃគណៈបក្សខ្លួន ក្នុងនោះ មានប្រធានគណៈកម្មាធិការជាតិគណៈបក្សសា
ធារណៈរដ្ឋ (RNC) លោក Reine Priebus។ ទោះបីជាត្រូវបានរិះគន់ដ៏ធ្ងន់ធ្ងរក្តី
ប៉ុន្តែ លោក Donald Trump បានប្រកាសមិនបោះចោលការរត់ប្រណាំងចូល
ក្នុងសេតវិមានទេ៕