ព្រឹទ្ធសមាជិក Surachai Liangboonlertchai ជាប់ឆ្នោតធ្វើជាប្រធានព្រឹទ្ធសភាថៃ

ព្រឹទ្ធសមាជិក  Surachai Liangboonlertchai ជាប់ឆ្នោតធ្វើជាប្រធានព្រឹទ្ធសភាថៃ - ảnh 1
ព្រឹទ្ធសមាជិក Surachai Liangboonlertchai ជាប់ឆ្នោតធ្វើជាប្រធានព្រឹទ្ធសភាថៃ (Image: Vietnam+)


(VOVworld) – នាថ្ងៃទី ៩ ឧសភា ព្រឹទ្ធសភាថៃបានបោះឆ្នោតលោក Surachai
Liangboonlertchai ធ្វើជាប្រធានព្រឹទ្ធសភាថ្មី ជំនួស លោក Nikom Wairatpanich
ដែលត្រូវបានបញ្ឈប់ដំណែងដោយការចោទប្រកាន់គាំទ្ររដ្ឋាភិបាលរបស់
អតីតនាយកររដ្ឋមន្ត្រី Yingluck Shinawatra។ ព្រឹទ្ធសមាជិក  Surachai ត្រូវបាន
ជ្រើសតាំងធ្វើជាអនុប្រធាននិងប្រធានស្តីទីព្រឹទ្ធសភាថៃ។ លោក​ Surachai
ជាប់ឆ្នោតក្នុងកាលៈទេសៈព្រឹទ្ធសភានេះអាចទទួលបានរបាយការណ៍នៃ
គណៈកម្មាធិការប្រឆាំងអំពើពុករលួយជាតិ (NACC) អំពីការចោទប្រកាន់
អតីតនាយករដ្ឋមន្ត្រីថៃ​លោកស្រី Yingluck។ បន្ទាប់នោះ ព្រឹទ្ធសភានឹង
ដំណើរការបោះឆ្នោតអំពីការវិនិច្ឆ័យទោសលោកស្រី Yingluck ដែរឬទេ ។
ក្នុងករណី ព្រឹទ្ធសភាប្រកាសមានទោស លោកស្រី Yingluck អាចត្រូវបាន
ហាមឃាត់ធ្វើសកម្មភាពនយោបាយក្នុងរយៈពេល ៥ ឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ