ព្រឹទ្ធសមាជិកសភាអាមេរិកគ្រប់រូបស្នើរឲ្យលុបចោលកម្មវិធីឃ្លាំមើលត្រីរំអិល

ព្រឹទ្ធសមាជិកសភាអាមេរិកគ្រប់រូបស្នើរឲ្យលុបចោលកម្មវិធីឃ្លាំមើលត្រីរំអិល - ảnh 1
ព្រឹទ្ធសមាជិកសភាអាមេរិកគ្រប់រូបស្នើរឲ្យលុបចោលកម្មវិធីឃ្លាំមើលត្រីរំអិល (Image: VNA)

(VOVworld) – នាថ្ងៃទី​ ៩ ធ្នូ បណ្ដាព្រឹទ្ធសមាជិកសភា លោក John McCain
និង លោកស្រី Kelly Ayotte បានដាក់ជូនរដ្ឋសភាអាមេរិកសេចក្តីសម្រេចចិត្ត
ថ្មីមួយ ដែលស្នើរឲ្យលុបចោលកម្មវិធីឃ្លាំមើលត្រីរអិលរបស់ក្រសួងកសិកម្ម
អាមេរិក (USDA)។ សេចក្តីសម្រេចចិត្តត្រូវបានផ្តើមឡើងបន្ទាប់ពីក្រសួង
កសិកម្មអាមេរិក បានប្រកាសចេញផ្សារ​ «ការកំណត់ចុងក្រោយ» ស្តីពីការ
បង្កើតកម្មវិធីពោលខាង លើដែលជះឥទ្ធិពលអាក្រកដល់ការនាំចេញត្រីត្រា
និងត្រីបាសារបស់វៀតណាម ទៅទីផ្សារអាមេរិក។ តាមព្រឹទ្ធសមាជិកសភា
ទាំងនេះចាត់ទុកថា៖ ការបង្កើត កម្មវិធីនេះគឺការខ្ជះខ្ជាយដ៏ធ្ងន់ធ្ងរពន្ធរបស់
ប្រជាពលរដ្ឋអាមេរិកនិងជាឧទាហរណ៍ គំរូនៃការគាំពារពាណិជ្ជកម្មនិយម។
 ទន្ទឹមនឹងនោះកម្មវិធីនេះនឹងបង្កើតឡើងរបង ពាណិជ្ជកម្មចំពោះអ្នកផ្គត់ផ្គង់
ត្រីរអិលបរទេសសំដៅបំរើឲ្យផលប្រយោជន៍របស់ អាជីវរករមួយចំនួននៅ
បណ្ដារដ្ឋភាគខាងត្បូងអាមេរិក។ កម្មវិធី​ «ការកំណត់ចុង ក្រោយ» ត្រូវបាន
ក្រសួងកសិកម្មអាមេរិកប្រកាសនាថ្ងៃទី ២ ធ្នូ មក នឹងចូលជាធរ មានចាប់ពី
ខែមិនាឆ្នាំ ២០១៦ តទៅ។ ខ្លឹមសារសំខាន់បំផុតក្នុងកម្មវិធីនេះគឺ អាមេរិក
នឹងអនុវត្តដំណើរការឃ្លាំងមើលយ៉ាងម៉ត់ចត់ពីការផលិតត្រីត្រានិងត្រីបា
សារបស់ប្រទេសទាំងឡាយដែលនាំចេញទៅទីផ្សារអាមេរិកតាមបទដ្ឋាន
ដែល អាមេរិកកំពុងអនុវត្ត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ