ព្រឹទ្ធសមាជិកអាមេរិកផ្តើមឡើងដាក់ទណ្ឌកម្មចំពោះចិនទាក់ទិនដល់បញ្ហានៅសមុទ្រខាងកើត
|
ព្រឹទ្ធសមាជិកអាមេរិកផ្តើមឡើងដាក់ទណ្ឌកម្មចំពោះចិនទាក់ទិនដល់បញ្ហានៅសមុទ្រខាងកើត (VNA) |
(VOVworld) – សារព័ត៌មានអាមេរិក នាថ្ងៃទី ៨ ធ្នូ បានផ្សាយព័ត៌មានថា៖
ព្រឹទ្ធសមាជិកអាមេរិក លោក Marco Rubio ទើបនឹងដាក់ជូនគំរោងច្បាប់មួយ
នៅគណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិកដែល
ផ្តើម ឡើងការដាក់ទណ្ឌកម្មទៅលើចិនទាក់ទិនដល់ជំលោះអធិបតេយ្យភាព
ដែន សមុទ្រលើសមុទ្រ Hoa Tung និងលើសមុទ្រខាងកើត។ តាមកាសែត
“The Diplomat” និងគេហទំព័រ Foreingpolicy.com បានឲ្យដឹងថា៖ គំរោងច្បាប់
ពោល ខាងលើមានឈ្មោះថា៖ «ច្បាប់ដាក់ទណ្ឌកម្មសមុទ្រខាងកើតនិងសមុទ្រ
Hoa Tung ឆ្នាំ ២០១៦»។ ឯកសារនេះលើកច្បាស់ថា៖ ចិនមិនគប្បីអនុញ្ញាតខ្លួន
បន្ត ច្បាមជាប់ការទាមទារអធិបតេយ្យភាពខុសច្បាប់និងយោធាភាវូបនីយកម្ម
តំបន់ សំខាន់ចំពោះសន្តិសុខសកលទេ។ ព្រឹទ្ធសមាជិក Marco Rubio បាននាំ
ចេញ បណ្ដាបទដាក់ទណ្ឌកម្មដូចជា៖ ការហ៊ុំព័ទ្ធទ្រពសម្បត្តិ ការហាមឃាត់ធ្វើ
ដំណើរ និងការដាក់កំហិតទៅលើការផ្តល់ទិដ្ឋាការចំពោះប្រជាពលរដ្ឋចិនដែល
ទាក់ទិន ដល់ការកសាងឬអភិវឌ្ឍន៍គំរោងការណ៍នៅតំបន់ជំលោះលើសមុទ្រ
ខាងកើត ឬ អ្នកទាក់ទិនដល់សកម្មភាពគោលនយោបាយគំរាមកំហែងទៅ
ស្ថិរភាពក្នុងតំបន់ជំលោះ ផងដែរ៕