ព្រឹទ្ធសមាជិកអាមេរិកសន្យាដោះស្រាយរាល់ការខ្វែងគំនិតដោយសន្តិវិធី

ព្រឹទ្ធសមាជិកអាមេរិកសន្យាដោះស្រាយរាល់ការខ្វែងគំនិតដោយសន្តិវិធី - ảnh 1
ព្រឹទ្ធសមាជិកអាមេរិកលោក John McCain សន្យាដោះស្រាយ
រាល់ការខ្វែងគំនិតដោយសន្តិវិធី(រូបថតៈ vovgiaothong)


(VOVworld)-នារសៀលថ្ងៃទី២៧ឧសភា ក្នុងការជួបជាមួយព្រឹទ្ធសមាជិក អាមេរិក
លោក John McCain ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម ប្រធានរដ្ឋ
សភាវៀតណាម លោក Nguyen Sinh Hung បានអះអាងថា ដំណើរ ទស្សនកិច្ច
នេះជាឱកាសដើម្បីភាគីទាំងពីរក្រឡែកមើលឡើងវិញនូវទំនាក់ទំនង កិច្ចសហប្រ
តិបត្តិការ អភិវឌ្ឍន៍ ព្រមទាំងសង្កត់ធ្ងន់ថា ការគូសសញ្ញាគួឲ្យកត់ សម្គាល់នៃទំ
នាក់ទំនងវិនិយោគ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការរួម ចំណែកយ៉ាង
សកម្មរបស់សមាជិកសភានៃប្រទេសទាំងពីរ ក្នុងនោះមានលោក John McCain
ផងដែរ។ លោក Nguyen Sinh Hung មានបំណងថា រដ្ឋសភា អាមេរិកគាំទ្រនិង
អនុម័តយ៉ាងឆាប់ៗលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ី ហ្វិក (TPP)។ លោក
Nguyen Sinh Hung ក៏សង្ឃឹមថា អាមេរិកនឹងមានសម្លេង វិជ្ជមានដើម្បីរក្សាសន្តិភាព
ក្នុងតំបន់និងលើពិភពលោក ជៀសវាងជំលោះអំពី សន្តិសុខ សន្តិសុខនានាចរណ៍
នៅសមុទ្រខាងកើត ក៏ដូចជានៅតំបន់អាស៊ី -ប៉ាស៊ីហ្វិក។

        នៅទីនេះ លោក John McCain រួមជាមួយសមាជិកនៃគណៈប្រតិភូ​ក៏បាន សម្តែងនូវការព្រួយបារម្ភអំពីសភាពការណ៍នៅសមុទ្រខាងកើត និងសន្យាថា ដោះស្រាយរាល់ការខ្វែងគំនិតដោយសន្តិវិធី ព្រមទាំងស្នើរភាគីនានាគោលរព
ច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ