ព្រឹទ្ធសមាជិកអាហ្សង់ទីនវាយតំលៃខ្ពស់ចំពោះការជោគជ័យនៃ IPU ១៣២ នៅវៀតណាម
|
ព្រឹទ្ធសមាជិកអាហ្សង់ទីនវាយតំលៃខ្ពស់ចំពោះការជោគជ័យនៃ IPU ១៣២ នៅវៀតណាម (vietnamplus.vn) |
Vovworld-នាថ្ងៃទី៩មេសាលោក Ricardo Cuccovillo ប្រធានក្រុមសមាជិក
សភាមិត្តភាពជាមួយវៀតណាមនៅសភាជាន់ទាបអាហ្សង់ទីនបានវាយតំលៃ
ខ្ពស់ចំពោះការខំប្រឹងប្រែងរបស់វៀតណាមក្នុងការរៀបចំប្រកបដោយជោគជ័យ
នៃមហាសន្និបាតសហភាពអន្តរសភាពិភពលោក IPU 132 នាពេលកន្លងទៅនៅ
ទីក្រុងហាណូយ។ ឆ្លើយសម្ភាសជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំ
នៅក្រុង Buenos Aires បន្ទាប់ពីចូលរួម IPU 132 លោក Cuccovillo ព្រឹទ្ធសមាជិក
សភាគណបក្សសង្គមនិយមអាហ្សង់ទីនបានអះអាងថា ដោយជោគជ័យនៃ
សកម្មភាពអន្តរជាតិធំធេងនេះវៀតណាមជាថ្មីម្ដងទៀតពង្រឹងតួនាទីរបស់ខ្លួន
លើឆាកអន្តរជាតិ ទន្ទឹមនឹងនោះបង្ហាញពីការបោះជំហានថ្មីក្នុងការបង្កើនទំនាក់
ទំនងរវាងរដ្ឋសភាវៀតណាមជាមួយរដ្ឋសភានៃបណ្ដាប្រទេស។ លោក Cuccovillo
បានវាយតំលៃខ្ពស់ការផ្ដើមគំនិតរបស់វៀតណាមក្នុងបញ្ហាដែលបានពិភាគ្សានិង
ការផ្ដើមគំនិតទាំងនេះត្រូវបានបញ្ជូលក្នុងសេចក្តីសំរេចចិត្តសំខាន់ៗនៃ
មហាសន្និបាត៕