ព្រមានគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរនៅកម្ពុជាឡាវ ថៃនិងវៀតណាម

(VOVWORLD) - បណ្ដាជំនាញការនៃគណៈកម្មាធិការទន្លេមេគង្គ បានចេញការព្រមានពោល ខាងលើកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ក្នុងបរិបទដែលគ្រោះរាំងស្ងួតបានបណ្ដាល អោយនីវ៉ូទឹកទន្លេមេគង្គធ្លាក់ចុះនៅកម្រិតទាបបំផុតក្នុងអំឡុងពេល៦០ឆ្នាំកន្លងទៅ។ 
ព្រមានគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរនៅកម្ពុជាឡាវ ថៃនិងវៀតណាម - ảnh 1នីវ៉ូទឹកនៃទន្លេមេគង្គដែលហូរឆ្លងកាត់ខេត្ត Nakhon Phanom ប្រទេសថៃបានធ្លាក់ចុះនៅកម្រិតទាបបំផុតក្នុងរយៈពេលច្រើនទសវត្សកន្លងទៅ (រូបថត៖ TTXVN) 

  ដល់ខែមករា ឆ្នាំ២០២០ ប្រទេសនានានៅតំបន់ទន្លេមេគង្គក្រោមរួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម មានគ្រោះអាសន្នទទួលរងគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់សកម្មភាពសាបព្រួសគ្រាប់ពូជ ដំណាំដាំដុះ និងផលិត កសិកម្ម។

        បណ្ដាជំនាញការនៃគណៈកម្មាធិការទន្លេមេគង្គ បានចេញការព្រមានពោល ខាងលើកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ក្នុងបរិបទដែលគ្រោះរាំងស្ងួតបានបណ្ដាល អោយនីវ៉ូទឹកទន្លេមេគង្គធ្លាក់ចុះនៅកម្រិតទាបបំផុតក្នុងអំឡុងពេល៦០ឆ្នាំកន្លងទៅ។ តាមជំនាញការទាំងនេះបានចាត់ទុកថា ថៃនិងកម្ពុជានឹងរងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរជាងឡាវនិងវៀតណាម។ មូលហេតុគឺរដូវវស្សាឆ្នាំនេះខ្លីជាង៥ សប្ដាហ៍បើធៀបនឹងឆ្នាំមុនៗ ដោយមកដល់យឺត២សប្ដាហ៍ ប៉ុន្តែបញ្ចប់មុន៣ សប្ដាហ៍ ហើយរួមជាមួយបាតុភូត El Nino ក៏បណ្ដាលអោយសីតុណ្ហភាពកើន ខ្ពស់ខុសពីធម្មតាផងដែរ។

        មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះរាំងស្ងួតនិងទឹកជំនន់នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា បានព្រមានថា ប្រជាជនដែលរស់នៅក្នុងតំបន់នេះអាចជួបប្រទះ នឹងការកង្វះខាតទឹកសម្រាប់សកម្មភាពប្រចាំថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ