ព្រមានអំពីរលកភេរវកម្មថ្មីនៅទ្វីបអឺរ៉ុប

(VOVWORLD) - មជ្ឈមណ្ឌល Soufan ជាអង្គការវិភាគសន្តិសុខមិនយកកំរៃដែលមាន ទីស្នាក់ការនៅអាមេរិកនាថ្ងៃទី២៤ តុលា បានព្រមានអំពីគ្រោះអាសន្ននៃរលក ភេរវកម្មថ្មីនៅប្រទេសនានាដែលមានពលរដ្ឋធ្វើមាតុភូមិនិវត្តជាសមាជិកនៃអង្គ ការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសដែលត្រូវរលាយនៅសមរភូមិអ៊ីរ៉ាក់និងស៊ីរី។ 

ព្រមានអំពីរលកភេរវកម្មថ្មីនៅទ្វីបអឺរ៉ុប - ảnh 1 ប៉ូលីសអង់គ្លេសស៊ើបអង្កេតករណីវាយប្រហារមួយនៅរដ្ឋធានីឡុងដ៍នាថ្ងៃទី៧ តុលា (រូបថត៖ AFP/TTXVN)


តាមការស្ថិតិរបស់ Soufan ថា រហូតដល់ពេលនេះ មានមុខសញ្ញាចំនួន៥៦០០ នាក់ជាពលរដ្ឋនៃប្រទេសចំនួន៣៣ដែលបានធ្វើមាតុភូមិនិវត្តក្រោយពី IS ត្រូវ វាយឲ្យចេញពីនៅតំបន់នានាដែលអង្គការនេះទន្ទ្រានកាន់កាប់នៅអ៊ីរ៉ាក់និងស៊ីរី។ Soufan ចាត់ទុកថា នេះជាការសាកល្បងធំចំពោះស្ថាប័ននីតិបញ្ញាត្តិនិងសន្តិសុខរបស់ បណ្ដាប្រទេសពោលខាងលើ ព្រមទាំងព្រមានថា IS ឬអង្គការប្រហាក់ប្រហែល ណាមួយអាចត្រូវបានបង្កើតឡើងនិងពង្រីកពីមុខសញ្ញាធ្វើមាតុភូមិនិវត្តនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ