ព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី៖វៀតណាមជាមិត្តធំ អ្នកជិតខាងស្និទ្ធស្នាលរបស់ប្រជាជនកម្ពុជា

ព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី៖វៀតណាមជាមិត្តធំ អ្នកជិតខាងស្និទ្ធស្នាលរបស់ប្រជាជនកម្ពុជា - ảnh 1
ព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី និងប្រធានរដ្ឋវៀតណាមលោក Truong Tan Sang
(រូបថត៖VGP)

(VOVworld) - តាមសេចក្ដីអញ្ជើញរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក
Nguyen Phu Trong និងប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ព្រះករុណា ព្រះ
បាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានយាងមក បំពេញទស្សនកិច្ចនៅ
វៀតណាមចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២២ តុលា។នារសៀល ថ្ងៃទី១៩ តុលា នៅទីក្រុង
 Hue ភាគកណ្ដាលវៀតណាម​ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បាន
ចូលគាល់ព្រះមហាក្សត្រ នរោត្តមសីហ មុនី។នៅទីនេះ​ លោក Truong Tan Sang បាន
អះអាងថា បក្ស រដ្ឋនិងប្រជាជន វៀតណាមជានិច្ចកាលគោរពនិងផ្ដល់អាទិភាពដ៏
ខ្ពស់បំផុតសំរាប់ការពង្រឹងនិង ពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហ
ប្រតិបតិ្តការដ៏ល្អប្រសើរជា មួយព្រះរាជាណាចក្រកម្ពុជា ដើម្បីផលប្រយោជន៍
របស់ប្រជាជននៃប្រទេសទាំង ពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការនិង
វឌ្ឍនភាពនៅតំបន់និងលើ ពិភពលោក។ព្រះមហាក្សត្រ នរោត្តម សីហមុនីបាន
មានព្រះបន្ទូលថា វៀតណាមជា មិត្តធំ ជាអ្នកជិតខាងដ៏ស្និទ្ធស្នាលរបស់ប្រជាជន
កម្ពុជា ហើយប្រជាជន កម្ពុជាវាយតំលៃខ្ពស់ចំពោះការគាំទ្រ​ ជួយឧបត្ថម្ភដ៏ធំធេង
និងថ្លៃថ្លាដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមបានលៃទុកសំរាប់ប្រជាជនកម្ពុជា
ក្នុងដំណាក់កាលអភិ វឌ្ឍន៍នានា។ព្រះមហាក្សត្រ នរោត្តម សីហមុនីបានអះអាង
ថា នឹងបន្តពូនជ្រុំឲ្យ ចំណងសាមគ្គីភាព ទំនាក់ទំនងមិត្តភាពស្មោះសរកិច្ចសហ
ប្រតិបតិ្តការដ៏ល្អ ប្រសើរនិងស្ថិតស្ថិរជាអមតៈរវាងប្រជាជាតិទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ