ព្រះមហាក្សត្រកម្ពុជាផ្ញើរលិខិតអបអរសាទរទិវាបុណ្យជាតិវៀតណាម
(VOVWORLD) - នាថ្ងៃទី៣០ ខែសីហា នៅស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង សម្ដេច គង់ សំអុល បាន អញ្ជើញមកប្រគល់លិខិតអបអរសាទររបស់ព្រះមហាក្សត្រព្រះរាជាណាចក្រ កម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសទិវាបុណ្យជាតិ វៀតណាម (ថ្ងៃទី២ ខែកញ្ញា) សម្រាប់ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាលោក Vu Quang Minh ដើម្បីបញ្ជូនទៅប្រធានរដ្ឋវៀតណាមលោក Tran Dai Quang។
សម្ដេច គង់ សំអុល អញ្ជើញប្រគល់លិខិតអបអរសាទររបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី សម្រាប់ឯកអគ្គរដ្ឋទូតលោក Vu Quang Minh ដើម្បីបញ្ជូនទៅប្រធានរដ្ឋវៀតណាមលោក Tran Dai Quang។ |
ឯកអគ្គរដ្ឋទូតលោក Vu Quang Minh បានសម្ដែងការរំជួលចិត្តចំពោះមនោ សញ្ចេតនាដែលព្រះមហាក្សត្រនិងរាជ្យវង្សានុវង្សកម្ពុជាលៃទុកចំពោះប្រទេស វៀតណាម។ ឯកអគ្គរដ្ឋទូតក៏បានវាយតំលៃខ្ពស់ចំពោះសមិទ្ធផលនានាដែល ប្រជាជនកម្ពុជាដណ្ដើមបាន ហើយមានគោលបំណងចង់បន្តឃើញការអភិវឌ្ឍ យ៉ាងខ្លាំងក្លានៃប្រទេសកម្ពុជាក្រោមការគ្រងរាជ្យដ៏វាងវៃរបស់ព្រះមហាក្សត្រ។ ឯកអគ្គរដ្ឋទូតលោក Vu Quang Minh បានឲ្យដឹងថា រដ្ឋាភិបាលនិង ប្រជាជនវៀតណាមជានិច្ចកាលជាមិត្ត ជាបងប្អូនដ៏ស្មោះត្រង់គួរឲ្យជឿទុកចិត្ត របស់ប្រទេសកម្ពុជា។ វៀតណាមមានគោល បំណងចង់បន្តចែករំលែក និងរួម ដំណើរជាមួយប្រជាជាតិកម្ពុជាក្នុងដំណាក់កាលអភិវឌ្ឍនាថ្ងៃអនាគត៕