ព្រះមហាក្សត្រថៃជឿជាក់ទំនាក់ទំនងរវាងថៃនិងវៀតណាមនឹងត្រូវពង្រឹង
(VOVworld) - នាថ្ងៃទី១៤ សីហា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅថៃលោក
Nguyen Tat Thanh បានជូនសារតាំងដល់ព្រះមហាក្សត្រថៃ Bhumibol Adulyadej នៅ
វិមាន Ambara រាជធានីបាំងកក។នៅទីនេះ លោក Nguyen Tat Thanh បានអះអាងថា
នឹងខិតខំប្រឹងប្រែងរួមវិភាគទានយ៉ាងសកម្មក្នុងការបង្កើនកិច្ចសហប្រតិបតិ្តការលើ
គ្រប់វិស័យរវាងប្រទេសទាំង២ ជាពិសេសគឺជំរុញការសម្រេចនិងអនុវត្តកម្មវិធីធ្វើ
សកម្មភាពដំណើរការទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ថៃ។
|
ព្រះមហាក្សត្រ ថៃ Bhumibol Adulyadej (រូបថត៖AFP) |
រីឯខ្លួនវិញ ព្រះមហាក្សត្រថៃជឿជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំង២នឹងបន្ត
ត្រូវពង្រឹងពង្រីកលើគ្រប់វិស័យ ទាំងនៅកម្រិតទ្វេភាគីនិងពហុភាគី ជាពិសេសក្នុង
កាលៈទេសៈ ដែលសហគមន៍អាស៊ានត្រៀមរៀបចំកើតឡើងនាឆ្នាំ២០១៥។ព្រះមហា
ក្សត្របានអះអាងថា លោកឯកអគ្គរដ្ឋទូត Nguyen Tat Thanh នឹងទទួលបានការគាំទ្រ
ខ្លាំងក្លារបស់ព្រះអង្គក៏ដូចជាការជួយឧបត្ថម្ភជាអតិបរមារបស់បណ្ដាស្ថាប័នមាន
សមត្ថកិច្ចថៃដើម្បីសម្រេចល្អភារកិច្ចរបស់ខ្លួន៕