ព្រះមហាក្សត្រថៃជ្រើសតាំងជាផ្លូវការមេបញ្ជាការ Prayut ធ្វើជាអ្នកប្រមុខរដ្ឋអំណាចយោធាថ្មីនៅប្រទេសនេះ
|
ព្រះមហាក្សត្រថៃជ្រើសតាំងជាផ្លូវការមេបញ្ជាការ Prayut ធ្វើជាអ្នកប្រមុខរដ្ឋអំណាចយោធាថ្មីនៅប្រទេសនេះ (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ២៦ ឧសភា ព្រះមហាក្សត្រថៃ Bhumibol Adulyadej បានជ្រើស តាំងជាផ្លូវការមេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ Prayut Chan-Ocha ធ្វើជា អ្នកប្រមុខរដ្ឋអំណាចយោធាថ្មីនៅប្រទេសនេះ។ ព្រះរាជឪង្ការបានឡើកច្បាស់ថា៖ “ដើម្បីស្តារសន្តិភាពនិងសណ្ដាប់ធ្នាប់នៅប្រទេសនេះក៏ដូចជាដើម្បីសាមគ្គីភាព ព្រះ មហាក្សត្របានជ្រើសតាំងឧត្តមសេនីយ៍ Prayut Chan-Ocha ធ្វើជាអ្នកប្រមុខក្រុម ប្រឹក្សារក្សាសន្តិភាពនិងសណ្ដាប់ធ្នាប់ (NPOMC) ដើម្បីគ្រប់គ្រងប្រទេសជាតិ”។ បន្ទាប់ពីត្រូវបានព្រះមហាក្សត្រជ្រើសតាំង លោក Prayut បានសន្យានឹងអនុវត្ត
ភារកិច្ចរបស់ខ្លួនប្រកបដោយស្មោះត្រង់និងដោះស្រាយវិបត្តិយ៉ាងឆាប់ៗដើម្បី
ប្រទេសថៃអាចវិលត្រឡប់មករបបប្រជាធិបតេយ្យយ៉ាងឆាប់ៗ។ លោក Prayut
ក៏បានអំពាវនាវឲ្យ សាធាណៈមតិមានការអធ្យាស្រ័យចំពោះការធ្វើពលប្រហារ
ផងដែរ។ ក្នុងព្រឹត្តិការណ៍ ទាក់ទិនមួយទៀត អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី
Yingluck Shinawatra និងថ្នាក់ដឹកនាំបាតុកម្ម លោក Suthep Thaugsuban ត្រូវបានដោះ
លែង នាយប់ថ្ងៃទី ២៥ ឧសភាផងដែរ៕