ព្រះមហាក្សត្រថៃបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយវៀតណាម
(VOVWORLD) - ព្រះមហាក្សត្រថៃ Maha Vajiralongkorn និងព្រះមហាក្សត្រី នៅថ្ងៃទី២៤ ខែកុម្ភៈ បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅថៃ លោក Phan Chi Thanh និងលោកជំទាវ មកជំរាបលាមុននឹងបញ្ចប់អាណត្តិបេសកកម្មនៅប្រទេសថៃ។
ព្រះមហាក្សត្រថៃ Maha Vajiralongkorn និងព្រះមហាក្សត្រី បានទទួលជួបឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅថៃ លោក Phan Chi Thanh និងលោកជំទាវនៅវិមាន Dusit។ រូបថត៖ TTXVN |
ក្នុងពិធីទទួលបដិសណ្ឋារកិច្ចនៅវិមាន Dusit ក្នុងទីក្រុងបាងកក ព្រះមហាក្សត្រថៃបានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងការរួមចំណែករបស់ឯកអគ្គរដ្ឋទូត Phan Chi Thanh ក្នុងអាណត្តិបេសកកម្មរបស់ខ្លួន។ មហាក្សត្រថៃបានជូនពរឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរបន្តពង្រឹងនិងអភិវឌ្ឍន៍បន្ថែមទៀត។
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Phan Chi Thanh បានអះអាងថា រដ្ឋាភិបាលវៀតណាមនឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចថៃ មកបណ្តាក់ទុននិងធ្វើអាជីវកម្មនៅវៀតណាម ព្រមទាំងលើកទឹកចិត្តនិងជួយសម្រួលដល់ភ្ញៀវទេសចរថៃមកកាន់វៀតណាម។ ឯកអគ្គរដ្ឋទូតបានរំលឹកឡើងវិញនូវការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម ដែលបានអញ្ជើញព្រះមហាក្សត្រនិងព្រះមហាក្សត្រីនៃព្រះរាជាណាចក្រថៃ មកធ្វើទស្សនកិច្ចនៅវៀតណាមម្តងទៀតនៅពេលវេលាសមស្រប៕