ព្រះមហាក្សត្រទី ១៦ របស់ម៉ាឡេស៊ីឡើងគ្រងរាជសម្បត្តិ

(VOVWORLD) -ព្រះអង្គបានសង្កត់ធ្ងន់ថា សាមគ្គីភាព និងភាពសុខដុមរមនាជាតិគឺជាសរសរទ្រូងនៃអំណាចជាតិ។ ព្រះអង្គក៏បាន បង្ហាញនូវទំនុកចិត្តថារដ្ឋាភិបាលរបស់ នាយករដ្ឋមន្រ្តី លោក Mahathir Mohamadអាចដោះស្រាយបញ្ហាប្រឈមខាងសេដ្ឋកិច្ចនិងសង្គមដើម្បីស្តារប្រទេសឡើងវិញបន្ទាប់ពីទទួលបានជ័យជំនះក្នុងការបោះឆ្នោតកាលពីឆ្នាំទៅមិញ។
ព្រះមហាក្សត្រទី ១៦ របស់ម៉ាឡេស៊ីឡើងគ្រងរាជសម្បត្តិ - ảnh 1 ព្រះរាជពិធីឡើងគ្រងរាជ្សសម្សត្តិ (ប្រភព៖ AFP)

នាថ្ងៃទី ៣០ ខែកក្កដា ព្រះមហាក្សត្រទី ១៦ របស់ម៉ាឡេស៊ី ព្រះនាម Abdullah Sultan Ahmad Shah បានឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការ។ នៅពេលមានព្រះបន្ទូលនៅក្នុងព្រះរាជពិធីឡើងគ្រងរាជ្សសម្បត្តិនេះ ព្រះមហាក្សត្រ ព្រះអង្គ Abdullah បានអំពាវនាវដល់ប្រជារាស្ត្រគ្រប់រូបឲ្យរួមសាមគ្គីគ្នា ព្រមទាំង ព្រមានអំពីការប៉ុនប៉ងបង្កឱ្យមានជម្លោះជាតិសាសន៍នៅក្នុងប្រទេស។ ព្រះអង្គបានសង្កត់ធ្ងន់ថា សាមគ្គីភាព និងភាពសុខដុមរមនាជាតិគឺជាសរសរទ្រូងនៃអំណាចជាតិ។ ព្រះអង្គក៏បាន បង្ហាញនូវទំនុកចិត្តថារដ្ឋាភិបាលរបស់ នាយករដ្ឋមន្រ្តី លោក Mahathir Mohamadអាចដោះស្រាយបញ្ហាប្រឈមខាងសេដ្ឋកិច្ចនិងសង្គមដើម្បីស្តារប្រទេសឡើងវិញបន្ទាប់ពីទទួលបានជ័យជំនះក្នុងការបោះឆ្នោតកាលពីឆ្នាំទៅមិញ។

គួរបញ្ជាក់ថា ព្រះអង្គ Abdullah មានព្រះជន្មាយុ ៥៩ ព្រះវស្សា បានក្លាយជាព្រះមហាក្សត្រថ្មីនៃប្រទេសម៉ាឡេស៊ី កាលពី ខែមករា កន្លងទៅដោយសោយរាជ្យបន្តពីព្រះមហាក្សត្រ ព្រះនាម Muhammad V ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ