ព្រះមហាក្សត្រនរោត្តមសីហមុនីទទួលជួបឯកអគ្គរដ្ឋទូតវៀតណាម
|
ព្រះមហាក្សត្រនរោត្តមសីហមុនីទទួលជួបឯកអគ្គរដ្ឋទូតវៀតណាម |
(VOV)_នារសៀលថ្ងៃទី ១៨ កក្កដា នៅក្នុងជំនួនសន្ទនាជាមួយឯកអគ្គរដ្ឋទូត
វៀតណាម លោក Ngo Anh Dung និងលោកជំទាវ ក្នុងឱកាសចូលបង្គំគាល់ជំរាបលា
បញ្ចប់អាណត្តិនៅព្រះរាជាណាចក្រកម្ពុជា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ
នរោត្តមសីហមុនីបានវាយតំលៃខ្ពស់ថា៖ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ ឯកអគ្គរដ្ឋទូត
Ngo Anh Dung បានមានការខំប្រឹងប្រែងជាច្រើន រួមចំណែកពូនជ្រុំអោយទំនាក់ ទំនងរវាងប្រទេសទាំងពីរ កាន់តែអភិវឌ្ឍន៍ពី១ថ្ងៃទៅមួយថ្ងៃ ដែលក្នុងនោះមាន
ការជំរុញ ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរ រួមចំណែកជាក់ ស្ដែងក្នុងការអនុវត្តបណ្ដាកម្មវិធី ផែនការសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេស ទាំងពីរ ជំរុញទំនាក់ទំនងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់រវាងរដ្ឋាភិបាល ក្រសួង ផ្នែកនៃ
ប្រទេសទាំងពីរ។
មុននោះ នៅក្នុងជំនួបសន្ទនាជាមួយ ឯកអគ្គរដ្ឋទូត Ngo Anh Dung មកជំរាបលាក្នុងឱកាសបញ្ចប់អាណត្តិ នាយករដ្ឋមន្ត្រី សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន
សែន បានអះអាងថា៖កម្ពុជា-វៀតណាមគឺពិសេសណាស់ ហើយសង្កត់ធ្ងន់ទៅដល់គុណបំណាចរបស់បក្ស រដ្ឋ រដ្ឋាភិបាលនិងប្រជាជនវៀតណាម ដែលបានជួយឧបត្ថម្ភ
ប្រជាជនកម្ពូជាឲរួចផុតពីរបបប្រល័យពូជន៍សាសន៍ រួមចំណែកកសាងសន្តិភាព និងអភិវឌ្ឍន៍នៅកម្ពុជា៕