ព្រះមហាក្សត្រប្រ៊ុយណេចាប់ផ្ដើមយាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម តាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្

(VOVWORLD) -ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមលើកនេះ របស់ ព្រះមហាក្សត្រ Darussalam Sultan Haji Hassanal Bolkiah បានប្រព្រឹត្តិទៅក្នុងបរិបទដែល ទំនាក់ទំនងរវាងវៀតណាមនិងប្រ៊ុយណេ អភិវឌ្ឍន៍យ៉ាងល្អប្រសើរទាំងទ្វេភាគី ពហុភាគី និងលើ គ្រប់វិស័យ ក្រោយពីការបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ ១៩៩២ មក។
ព្រះមហាក្សត្រប្រ៊ុយណេចាប់ផ្ដើមយាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម តាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ - ảnh 1 ព្រះមហាក្សត្រប្រ៊ុយណេ Darussalam Sultan Haji Hassanal Bolkiah (រូបថត៖ vnanet.vn)

តាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក Nguyen Phu Trong ព្រះមហាក្សត្រប្រ៊ុយណេ Darussalam Sultan Haji Hassanal Bolkiah បានយាងមកបំពេញព្រះរាជទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ២៦ដល់ថ្ងៃទី២៨ ខែមីនា។

នាព្រឹកថ្ងៃទី ២៧ ខែមិនា ពីធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះ ព្រះមហាក្សត្រប្រ៊ុយណេ Darussalam Sultan Haji Hassanal Bolkiah បានរៀបចំឡើងយ៉ាងមហោឡារិកនៅវិមានប្រធានរដ្ឋ។ មុននេះ ព្រះមហាក្សត្រប្រ៊ុយណេ Darussalam Sultan Haji Hassanal Bolkiah បានអញ្ជើញដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលី និងដាក់កម្រងផ្កានៅវិមានតម្កល់សពលោកប្រធានហូជីមិញ។

ក្រោយពិធីទទួលបដិសណ្ឋារកិច្ច អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និង ព្រះមហាក្សត្រប្រ៊ុយណេ Darussalam Sultan Haji Hassanal Bolkiah បានអញ្ជើញជួបចារចា។

នាថ្ងៃដដែលនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ក៏បានជួបសវនាការជាមួយ ព្រះមហាក្សត្រប្រ៊ុយណេ Darussalam Sultan Haji Hassanal Bolkiah ផងដែរ។

ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមលើកនេះ របស់ ព្រះមហាក្សត្រ Darussalam Sultan Haji Hassanal Bolkiah បានប្រព្រឹត្តិទៅក្នុងបរិបទដែល ទំនាក់ទំនងរវាងវៀតណាមនិងប្រ៊ុយណេ អភិវឌ្ឍន៍យ៉ាងល្អប្រសើរទាំងទ្វេភាគី ពហុភាគី និងលើ គ្រប់វិស័យ ក្រោយពីការបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ ១៩៩២ មក។ នេះគឺជាព្រះរាជដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមលើកទី ២ ក្រោយរយៈពេល ជាង ២០ ឆ្នាំ របស់ ព្រះមហាក្សត្រ Darussalam Sultan Haji Hassanal Bolkiah សំដៅរឹតបន្តឹងទំនាក់ទំនងមិត្តភាព ជំរុញកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី និងពហុភាគី ឆ្ពោះទៅពិធីរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៩២-២០២២)៕


ប្រតិកម្មទៅវិញ

ផ្សេងៗ