ព្រះមហាក្សត្រប៊ែលហ្ស៊ាមវាយតំលៃខ្ពស់ទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម
|
ព្រះមហាក្សត្រប៊ែលហ្ស៊ាម Philippe |
(VOV)_នាថ្ងៃទី៣ កុម្ភះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រ ប៊ែលហ្ស៊ាម លោក Vuong Thua Phong បានជូនសារតាំងចំពោះព្រះមហាក្សត្រ
ប៊ែលហ្ស៊ាម Philippe។ ថ្លែងមតិនៅពិធីនេះ ព្រះមហាក្សត្រប៊ែលហ្ស៊ាម Philippe
បានប្រសិទ្ធិពរឯកអគ្គរដ្ឋទូត Vuong Thua Phong និងវាយតំលៃខ្ពស់ទំនាក់ទំនង
ដ៏័ល្អប្រសើរវាងប៊ែលហ្ស៊ាមនិងវៀតណាម លើច្រើនវិស័យ។ ព្រះមហាក្សត្រមាន
គោលបំណងថា៖ ក្នុងអាណត្តិបំពេញបេសកកម្មការទូតរបស់ខ្លួន លោក Vuong
Thua Phong បន្តរួមវិភាគទានពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការរវាង
ប្រទេសទាំងពីរ។ រីឯ ឯកអគ្គរដ្ឋទូត Vuong Thua Phong បានថ្លែងអំណរគុណចំ
ពោះការទទួលដ៏កក់ក្តៅរបស់ព្រះមហាក្សត្រ Philippe និងអះអាងថានឹងខំប្រឹង
ប្រែងអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី
វៀតណាម-ប៊ែលហ្ស៊ាម កាន់តែអភិវឌ្ឍន៍ល្អប្រសើរពី១ថ្ងៃទៅ១ថ្ងៃ៕