ព្រះមហាក្សត្រម៉ាឡេស៊ីបានតែងតាំងនាយករដ្ឋមន្រ្តីស្តីទី
(VOVWORLD) - លោក Mahathir បានដាក់សំណើសុំលាលែងពីតំណែងថ្វាយព្រះមហាក្សត្រម៉ាឡេស៊ី កាលពីរសៀលថ្ងៃទី ២៤ ខែកុម្ភៈ ព្រមទាំងលាលែងពីតំណែងប្រធានគណបក្សរួបរួមប្រជាជនម៉ាឡេស៊ី (ហៅកាត់ថា Bersatu - ដែល ស្ថាបនិក និងដឹកនាំដោយលោក Mahathir)។
នាថ្ងៃទី ២៤ ខែកុម្ភៈ ព្រះមហាក្សត្រម៉ាឡេស៊ី ព្រះអង្គ Abdullah Sultan Ahmad Shah ទ្រង់បានទទួលយកសំណើសុំលាលែងពីតំណែងរបស់ នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក Mahathir Mohamad ប៉ុន្តែព្រះអង្គបាន ត្រាស់បង្គាប់ឲ្យលោក Mahathir ជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន រហូតដល់ពេលណា ដែលប្រទេសនេះមាននាយករដ្ឋមន្ត្រីថ្មី និងបង្កើតគណរដ្ឋមន្ត្រីថ្មី។
នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក Mahathir Mohamad (រូបថត៖ TTXVN) |
មុននេះលោក Mahathir បានដាក់សំណើសុំលាលែងពីតំណែងថ្វាយព្រះមហាក្សត្រម៉ាឡេស៊ី កាលពីរសៀលថ្ងៃទី ២៤ ខែកុម្ភៈ ព្រមទាំងលាលែងពីតំណែងប្រធានគណបក្សរួបរួមប្រជាជនម៉ាឡេស៊ី (ហៅកាត់ថា Bersatu - ដែល ស្ថាបនិក និងដឹកនាំដោយលោក Mahathir)។ ទន្ទឹមនឹងនេះ Bersatu ក៏បានសម្រេចចិត្តដកខ្លួនចេញពីសម្ព័ន្ធភាព នៃក្តីសង្ឃឹម (PH) ដែលកំពុងកាន់អំណាចនៅ ម៉ាឡេស៊ី។ ហេតុដូច្នេះហើយ សម្ព័ន្ធភាពនេះបាន បែកបាក់ជាផ្លូវការបន្ទាប់ពីបានកាន់អំណាចជិតពីរឆ្នាំ៕