ព្រះមហាក្សត្រយានីអង់គ្លេសយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយវៀតណាម
|
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រអង់គ្លេសនិងអៀកឡង់ខាងជើងលោក Nguyen Van Thao (internet) |
Vovworld-នាថ្ងៃទី១៧កុម្ភៈឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រ
អង់គ្លេសនិងអៀកឡង់ខាងជើងលោក Nguyen Van Thao បានចូលបង្គំគាល់និងជូន
សារតាំងជូនព្រះមហាក្សត្រយានី Elizabeth ទី២។ តាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារ
សារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងឡុងថា ក្នុងពិធីចូលបង្គំគាល់នេះ ព្រះ
មហាក្សត្រយានី Elizabeth ទី២ បានយកចិត្តទុកដាក់ដ៏ជ្រាលជ្រៅដល់ទំនាក់ទំនង
សហប្រតិបត្តិការមិត្តភាពរវាងវៀតណាមនិងព្រះរាជាណាចក្រអង់គ្លេស។ ព្រះ
មហាក្សត្រយានី Elizabeth ទី២បានសម្ដែងការគាំទ្រដ៏ខ្លាំងក្លាចំពោះកម្មវិធីសហប្រតិប
ត្តិការអភិវឌ្ឍន៍រវាងវៀតណាមនិងព្រះរាជាណាចក្រអង់គ្លេស។ ផ្តោតទៅលើអាទិភាព
ជាក់ស្ដែងរបស់ខ្លួនលើឋានៈជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង់គ្លេសលោក
Nguyen Van Thao បានអះអាងខំប្រឹងប្រែងក្នុងការជំរុញថែមទៀតនូវទំនាក់ទំនង
សហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ៕