ព្រះមហាក្សត្រីអង់គ្លេសអនុម័តលើគំរោងច្បាប់ដែលអនុញ្ញាតឲ្យចរចារចាកចេញពី EU

ព្រះមហាក្សត្រីអង់គ្លេសអនុម័តលើគំរោងច្បាប់ដែលអនុញ្ញាតឲ្យចរចារចាកចេញពី EU - ảnh 1
ព្រះមហាក្សត្រីអង់គ្លេស Elizabeth ២ (រូបថត៖TTXVN)

(VOVworld) - នារសៀលថ្ងៃទី១៦ មិនា ព្រះមហាក្សត្រីអង់គ្លេស Elizabeth ២
បានអនុម័តលើគំរោងច្បាប់អំពី Brexit ដែលអនុញ្ញាតឲ្យនាយករដ្ឋមន្រ្តីអង់គ្លេស
លោកស្រី Theresa May ធ្វើឲ្យមានសុពលភាពនូវមាត្រា៥០នៃសន្ធិសញ្ញា Lisbon
ដើម្បីនាំប្រទេសអង់គ្លេសឈានចូលដំណើរការចាកចេញពីសហភាព អឺរ៉ុប (EU)។
តាមគំរោងថា នាយករដ្ឋមន្រ្តីលោកស្រី May អាចចាប់ផ្ដើមដំណើរការចរចារ ដែល
គ្រោងនឹងអូសបន្លាយក្នុងរយៈពេល២ឆ្នាំជាមួយ EU តាមមាត្រា ៥០នៃសន្ធិសញ្ញា
 Lisbon នោះ នាចុងខែមិនាឆ្នាំ២០១៧។ មុននោះ សភាទាំងពីររបស់អង់គ្លេសបាន
បោះឆ្នោតអនុម័តលើគំរោងច្បាប់ស្ដីអំពី Brexit នាថ្ងៃទី១៤ មិនា កន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ