ព្រះមហាក្សត្រីអង់គ្លេសអំពាវនាវអ្នកបោះឆ្នោតស្កុតឡេនពិចារណាដោយប្រុងប្រយ័ត្នអំពីអនាគត

ព្រះមហាក្សត្រីអង់គ្លេសអំពាវនាវអ្នកបោះឆ្នោតស្កុតឡេនពិចារណាដោយប្រុងប្រយ័ត្នអំពីអនាគត - ảnh 1
ព្រះមហាក្សត្រីអង់គ្លេស Elizabeth ទី២
(រូបថតៈ abcnews.go.com)

(VOVworld)-ព្រះមហាក្សត្រីអង់គ្លេស Elizabeth ទី២ នាថ្ងៃទី១៤កញ្ញាបាន សម្តេងក្តី
សង្ឃឹមថា អ្នកបោះឆ្នោត ស្កុតឡេន “ចូរគិតគូរឲ្យបានមត់ចត់អំពីអនាគត” ចំពោះ
មុខការបោះប្រជាមតិស្តីអំពីឯករាជ្យសម្រាប់ស្កុតឡេននាថ្ងៃទី១៨ កញ្ញាខាងមុខ។ នេះត្រូវបានចាត់ទុកជាកាយវិការជួយជ្រោមជ្រែងដ៏កម្រមាន របស់ព្រះមហាក្សត្រី
ចូលក្នុងជីវភាពនយោបាយនៅអង់គ្លេស។ សេចក្តីអំពាវនាវ របស់ព្រះមហាក្សក្រី
ត្រូវបានភាគីគាំទ្រស្កុតឡេននៅអង់គ្លេសទទួលដូចជា ការដាស់តឿន អ្នកបោះ
ឆ្នោតស្កុតឡេន ឲ្យមានការពិនិត្យម៉ត់ចត់អំពីការសម្រេច បំបែកចេញពីព្រះរាជា
ណាចក្រអង់គ្លេសដែរឬទេ ដោយសារពួកគេគ្មានជម្រើស លើកទី២ឡើយ។ ក្នុង
ពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអង់គ្លេស លោក​ David Cameron នាថ្ងៃទី១៥កញ្ញាបានត្រឡប់មកស្តុតឡេន​ ដើម្បីបញ្ចុះ បញ្ចូលឲ្យអ្នកបោះឆ្នោត
នៅទីនេះនៅជាមួយអង់គ្លេស។ តាមប្រភពព័ត៌មានពី វិមាននាយករដ្ឋមន្រ្តីអងគ្លេស
ថា​លោក Cameron បានផ្សាយចេញសារសកម្ម១ អំពីផលប្រយោជន៍ពេលដែល
ស្កុតឡេនជាមួយអង់គ្លេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ