ព្រុយណេនិងម៉ាឡេស៊ីពង្រឹងកិច្ចសហប្រតិបត្តិការនិងឯកភាពគ្នាធ្វើ​ការ​ពិភាក្សាអំពីមីយ៉ាន់ម៉ាក្នុងក្របខ័ណ្ឌអាស៊ាន

(VOVWORLD) - មេដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តបន្ដពូនជ្រុំថែមទៀតនូវទំនាក់ទំនងពិសេសនេះតាមរយៈការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួនដែលមានផលប្រយោជន៍ដូចគ្នា។
ព្រុយណេនិងម៉ាឡេស៊ីពង្រឹងកិច្ចសហប្រតិបត្តិការនិងឯកភាពគ្នាធ្វើ​ការ​ពិភាក្សាអំពីមីយ៉ាន់ម៉ាក្នុងក្របខ័ណ្ឌអាស៊ាន - ảnh 1នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin  (រូបថតឯកសារ៖ AFP / VNA)

នៅទីក្រុងគូឡាឡាំពួ បញ្ចប់កិច្ចពិគ្រោះយោបល់កំពូលប្រ៊ុយណេ - ម៉ាឡេស៊ី នាថ្ងៃទី ៥ ខែមេសា នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin និងព្រះមហាក្សត្រ នាយករដ្ឋមន្ត្រីនៃប្រទេសម្ចាស់ផ្ទះ ព្រះនាម Haji Hassanal Bolkiah បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និយាយដោយឡែក ក៏ដូចជាទំនាក់ទំនងសហប្រតិបត្តិការនិយាយរួម ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ។

មេដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តបន្ដពូនជ្រុំថែមទៀតនូវទំនាក់ទំនងពិសេសនេះតាមរយៈការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួនដែលមានផលប្រយោជន៍ដូចគ្នា។ មេដឹកនាំទាំងពីរមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែជិតស្និទ្ធនៅក្នុងវិស័យជាច្រើនរួមមានកសិកម្មជលផលការអប់រំក៏ដូចជាការតភ្ជាប់ពាណិជ្ជកម្មនិងទេសចរណ៍។ ទាក់ទងនឹងការវិវឌ្ឍនៅ មីយ៉ាន់ម៉ានោះ សេចក្តីថ្លែងការណ៍រួមបានឲ្យដឹងថាប្រទេសទាំងពីរបានព្រមព្រៀងគ្នាដើម្បី ឲ្យ មេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ជួបប្រជុំគ្នានិងពិភាក្សាអំពីបញ្ហានេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ