ព្រលានយន្តហោះ Zaventem នៅបែលហ្ស៊ីកបានធ្វើសកម្មភាពឡើងវិញ
|
ព្រលានយន្តហោះ Zaventem នៅបែលហ្ស៊ីកបានធ្វើសកម្មភាពឡើងវិញ (Image: VOV) |
(VOVworld) – នារសៀលថ្ងៃទី ៣ មេសា ជើងហោះហើរពីព្រលានយន្តហោះ
Zaventem ទីក្រុង Brussels បែលហ្ស៊ីកទៅកាន់ទីក្រុង Faro របស់ព័រទុយហ្គាល់
គឺជាជើងហោះហើរដំបូង គិតតាំងពីការវាយប្រហារភេរវកម្ម នាថ្ងៃទី ២២ មិនា
កន្លងទៅ។ មន្ត្រីរដ្ឋាភិបាលបែលហ្ស៊ីកជាច្រើននាក់បានលៃទុក ១ នាទីដើម្បី
រំលឹកវិញ្ញាណខ័ណ្ឌជនរងគ្រោះក្នុងការវាយប្រហារភេរវកម្មនាថ្ងៃទី ២២ មិនា
កន្លងទៅដែលធ្វើ ឲ្យមនុស្សចំនួន ៣២ នាក់ត្រូវស្លាប់និង ៣០០ នាក់រងរបួស។
ជើងហោះហើរចំនួន ២ ទៀតទៅកាន់ទីក្រុង Athens (ក្រិក) និងទីក្រុង Turin
(អ៊ីតាលី) ក៏បានចាប់ផ្តើមសកម្មភាពឡើងវិញនាថ្ងៃដដែលផងដែរ៕