ពលកម្មនៅវៀតណាមជិត​៤០%ក្នុង​អាយុ​ធ្វើ​ការ បាន​ចូលរួមធានារ៉ាប់រងសង្គម

(VOVWORLD) - នៅក្នុងរបាយការណ៍បូកសរុបរយៈពេល ៦ ខែដើមឆ្នាំនេះ ដែលចេញផ្សាយនាថ្ងៃទី ១០ ខែកក្កដា ធានារ៉ាប់រងសង្គមវៀតណាមបានឲ្យដឹងថា រហូតមកដល់បច្ចុប្បន្ន វៀតណាមមានប្រជាជនជាង ១៨,៣ លាននាក់ចូលរួមក្នុងការធានារ៉ាប់រងសង្គម ដែលសម្រេចបានអត្រាគ្របដណ្តប់ ៣៩,៥% កើនឡើង ១,១៦៤ លាននាក់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជាក់ស្តែង យោងតាមរបាយការណ៍របស់ធានារ៉ាប់រងសង្គមវៀតណាម បច្ចុប្បន្ននេះ ចំនួនប្រជាជនដែលចូលរួមក្នុងការធានារ៉ាប់រងសុខភាពគឺ ៩២,១៣១ លាននាក់; ឈានដល់អត្រាគ្របដណ្តប់ ៩១,៨៦% នៃចំនួនប្រជាជន; កើនឡើង ១,២២៥ លាននាក់បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រាក់ចំណូលពីធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខភាព និងធានារ៉ាប់រងបាត់អាជីពសរុប ចាប់ពីដើមឆ្នាំដល់ដំណាច់ខែមិថុនា បានកើនឡើង ១៩ ៨៧០ ពាន់លានដុង (៧៨០ លានដុល្លារអាមេរិក) បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ពលកម្មនៅវៀតណាមជិត​៤០%ក្នុង​អាយុ​ធ្វើ​ការ បាន​ចូលរួមធានារ៉ាប់រងសង្គម - ảnh 1លោក Nguyen The Manh អគ្គនាយកធានារ៉ាប់រងសង្គមវៀតណាម។ រូបថត៖ laodong.vn

ក្រៅពីលើសូចនាករវិជ្ជមានខាងលើ ការកសាងប្រព័ន្ធគោលនយោបាយច្បាប់ និងប្រព័ន្ធរៀបចំការអនុវត្តគោលនយោបាយធានារ៉ាប់រងសង្គមក៏កាន់តែទូលំទូលាយ ប្រកបដោយវិជ្ជាជីវៈ និងមានប្រសិទ្ធភាពផងដែរ។ លោក Nguyen The Manh អគ្គនាយកធានារ៉ាប់រងសង្គមវៀតណាមបានឲ្យដឹងថា ៖  “យើងបានឃើញថា សូចនាករធានារ៉ាប់រងសង្គមបានកើនឡើងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន សូចនាករជាមូលដ្ឋានបានកើនឡើងប្រកបដោយនិរន្តរភាព ជាពិសេសសូចនាករស្តីពីការធានារ៉ាប់រងសុខភាព។ សិទ្ធិរបស់ប្រជាពលរដ្ឋ កម្មករ អាជីវកម្ម និងទីតាំងពិនិត្យព្យាបាលជំងឺត្រូវបានពង្រីក ស្របតាមបទប្បញ្ញត្តិក្នុងស្មារតីនៃកំណែទម្រង់លឿនបំផុត និងពេញលេញបំផុត” ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ