ពលករធ្វើការនៅលីបីចំនួន២៥នាក់បានចាកចេញពីអេហ្ស៊ីបត្រឡប់មកវៀតណាម

(VOVworld)-នាថ្ងៃទី៧សីហា ក្រុមការងារពិសេសរបស់ស្ថានទូតវៀតណាម ប្រចាំ
នៅអេហ្ស៊ីប បានសម្រេចរួចរាល់បែបបទចុងក្រោយ សម្រាប់ការទទួលកម្មការវៀត ណាមធ្វើការនៅលីបីចំនួន២៥នាក់ ត្រូវបានឆ្លងកាត់ប្រទេសអេហ្ស៊ីបមុននឹងត្រឡប់
មកវៀតណាមវិញ។ តាមផែនការ យន្តហោះដឹកជញ្ជូនកម្មករទាំង២៥នាក់នេះ នឹងមកដល់ទីក្រុងហូជីមិញ (វៀតណាម)នៅវេលាម៉ោង១២h៥០ ថ្ងៃទី៩សីហ ។ ទោះបីជាឆ្លងកាត់កំណាត់ផ្លូវដ៏វែង និងពោពេញគ្រោះថ្នាក់ពីតំបន់សឹក  Benghazi
ក៏ដោយ ប៉ុន្តែរហូតមកដល់ពេលនេះ កម្មករទាំង២៥នាក់នៅមានសុខភាពល្អ ។

ពលករធ្វើការនៅលីបីចំនួន២៥នាក់បានចាកចេញពីអេហ្ស៊ីបត្រឡប់មកវៀតណាម - ảnh 1
កម្មករវៀតណាមធ្វើការនៅលីបីត្រៀមឥវ៉ាន់ត្រឡប់មកប្រទេសវិញ
(រូបថតៈ vov)

        ក៏ក្នុងរសៀលថ្ងៃ៧សីហា ក្រុមការងារពិសេសរបស់ក្រុមហ៊ុន​Vinamex បាន
មកដល់ទីក្រុងគែ ដើម្បីត្រៀមរៀបចំផែនការបញ្ជូនកម្មកររបស់របស់ខ្លួនចំនួន
៦៨២ នាក់ទៀតឲ្យត្រឡប់មកវៀតណាមវិញដោយឆ្លងកាត់ប្រទេសអេហ្ស៊ីប។
តាមផែនការ ចាប់ពីថ្ងៃទីថ្ងៃទី៩ដល់ថ្ងៃទី១១សីហា យន្តហោះរបស់ក្រុមហ៊ុន
អាកាសចរណ៍ អេហ្ស៊ីប Egyptair នឹងមានជើងហោះហើរបញ្ចូនកម្មករវៀត
ណាមពីតំបន់ខាង កើតរបស់លីបីទៅកាន់ព្រលានយន្តហោះអន្តរជាតិគែក្នុង
ថ្ងៃ១លើក។

        នាសព្វថ្ងៃ ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីប កំពុងសកម្មរួមផ្សំជាមួយ
ភាគី ទាក់ទិននានា ដើម្បីអនុវត្តន៍ផែនការជំលៀសកម្មករ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ