ពលករវៀតណាមក្នុងបដិវត្តន៍ឧស្សាហកម្មលើកទី៤៖ ដើម្បីប្រែក្លាយ “មាស” អំពីបរិមាណទៅជា “មាស” អំពីគុណភាព

(VOVWORLD) - នាថ្ងៃទី៣១ ខែតុលា នៅរដ្ឋធានីហាណូយ មជ្ឈមណ្ឌលព័ត៌មាននិង ព្យាករណ៍សេដ្ឋកិច្ចសង្គមជាតិចំណុះក្រសួងផែនការនិងវិនិយោគវៀតណាម បាន រៀបចំវេទិកាមួយក្រោមប្រធានបទ “ការងារធ្វើ ប្រាក់បៀវត្តនិងផលិតភាពពលកម្មនៅ វៀតណាមក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤”។ 

តំណាងចូលរួមវេទិកាជា ច្រើននាក់បានចាត់ទុកថា បើទោះជាបដិវត្តន៍ឧស្សាហកម្មលើកទី៤ទើបនឹងបាន ចាប់ផ្ដើមក្ដី ក៏ប៉ុន្តែវាកំពុងជះឥទ្ធិពលកាន់តែឆាប់រហ័សលើគ្រប់វិស័យនៃសេដ្ឋកិច្ច សង្គម វៀតណាម។ ក្នុងនោះ វិស័យពលកម្ម ការងារធ្វើ ត្រូវបានគេចាត់ទុកថា ជា វិស័យដែលរងឥទ្ធិពលដ៏ខ្លាំងក្លាបំផុតអាស្រ័យដោយការអភិវឌ្ឍគួរចាប់អារម្មណ៍នៃវិទ្យាសាស្ត្របច្ចេកវិទ្យានិយាយរួមនិងការអភិវឌ្ឍនៃប្រាជ្ញាសិប្បនិម្មិត បច្ចេក វិទ្យាមនុស្សយន្តនិងបច្ចេកវិទ្យាស្វ័យប្រវត្តិ និយាយដោយឡែក។

        បើទោះជាវៀតណាមមានបិរមាណពលករវ័យក្មេងជាច្រើនលើសលុប ហើយមានផលិតភាពពលកម្មនិង GDP ជាមធ្យមក្នុងមនុស្សម្នាក់កំពុងមាន និន្នាការកើនឡើងក្ដី ប៉ុន្តែចំពោះមុខការរីក សាយភាយនៃបដិវត្តន៍ឧស្សាហកម្ម លើកទី៤ ពលករវៀតណាមកំពុងប្រឈមមុខនឹងការសាកល្បងជាច្រើន។ ដើម្បី លើកស្ទួយជំនាញចាំបាច់សំដៅឆ្លើយតបនឹងតម្រូវការនៃបដិវត្តន៍ឧស្សាហកម្មលើ កទី៤ សាស្ត្រាចារ្យរងបណ្ឌិត Nguyen Quang Tho ប្រធានវិទ្យាស្ថានកម្មករ និងសហជីពវៀតណាម បានលើកមតិថា៖

        “ទីមួយគឺ ចាំបាច់បង្កើនការងារផ្សព្វផ្សាយដើម្បីលើកស្ទួយការយល់ដឹង របស់សង្គមទាំងមូល របស់ស្ថាប័ន សហគ្រាសនិងពលករអំពីចរិតលក្ខណៈ ខ្លឹមសារនិងតម្រូវការនៃបដិវត្តន៍ឧស្សាហកម្ម៤.០ ក៏ដូចជាឥទ្ធិពលទៅលើទីផ្សារ សេដ្ឋកិច្ចនិងទីផ្សារពលករ។ ទីពីរគឺ ចាំបាច់កែលំអប្រព័ន្ធច្បាប់ស្ដីពីពលករនិង ការងារធ្វើ។ ទីបីគឺចាំបាច់ផ្លាស់ប្ដូរថ្មីយ៉ាងពេញលេញនូវការអប់រំវិជ្ជាជីវៈ ដើម្បីបន្សាំ ទៅនឹងបដិវត្តន៍ឧស្សាហកម្ម៤.០”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ