ពលករវៀតណាមចំនួនជាង ១៤០ ពាន់នាក់​ទៅ​ធ្វើការងារ​នៅ​ក្រៅប្រទេស​ក្នុងឆ្នាំ​២០១៨

(VOVWORLD) -នាយកដ្ឋានគ្រប់គ្រងពលករក្រៅប្រទេស (ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម) បានឲ្យដឹងថា ចំនួនពលករវៀតណាមសរុប ដែលបានទៅធ្វើការងារនៅក្រៅប្រទេសមានចំនួនជាង ១៤០ ០០០ នាក់ក្នុងឆ្នាំ២០១៨ ពោលគឺហួស  ២៧ % បើធៀបនឹងផែនការដែលបានដាក់ចេញ។
ពលករវៀតណាមចំនួនជាង ១៤០ ពាន់នាក់​ទៅ​ធ្វើការងារ​នៅ​ក្រៅប្រទេស​ក្នុងឆ្នាំ​២០១៨ - ảnh 1 ពលករវៀតណាមធ្វើការងារនៅក្រៅប្រទេស

ឆ្នាំ២០១៨ គឺជាឆ្នាំទី ៥ បន្តបន្ទាប់ ដែលវៀតណាមបានបញ្ជូនពលករវៀតណាមចំនួនជាង ១០០ ០០០ នាក់ ទៅធ្វើការងារនៅក្រៅប្រទេសតាមកិច្ចសន្យារយៈពេល ១ ឆ្នាំ។ លោកស្រី Tran Thi Van Ha ប្រធានការិយល័យព័ត៌មាន នាយកដ្ឋានគ្រប់គ្រងពលករនៅក្រៅប្រទេស (ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច) បានមានប្រសាសន៍ថា៖

“តួរលេខពលករវៀតណាមចំនួនជាង ១៤០ ពាន់នាក់បានសរឲ្យឃើញភាពជោគជ័យរបស់វៀតណាមក្នុងវិស័យការងារ ក្នុងបរិបទដែលការងារធ្វើនៅក្នុងស្រុកមានការលំបាកជាច្រើន។ ពលករវៀតណាមអាចមានបទពិសោធន៍ជាច្រើន នៅពេលបំពេញការងារនៅក្រៅប្រទេស។ ប្រការនេះ ក៏ជាសមិទ្ធិផលគួរឲ្យកត់សម្គាល់លើវិស័យការងារនេះក្នុងឆ្នាំ ២០១៨ ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ