|
ពលករវៀតណាមចំនួន១៩នាក់នៅយ៉េមែនបានជំលាសប្រកបដោយសុវត្ថិភាពទៅប្រទេសអូម៉ាន (VOV) |
Vovworld-នាថ្ងៃទី៩មេសាឆ្លើយសំនួររបស់អ្នកយកព័ត៌មានអំពីស្ថានភាព
ពលករវៀតណាមនៅយ៉េមែននិងការងារការពារពលរដ្ឋវៀតណាម លោក Le
Hai Binh អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមវៀតណាមបានឲ្យដឹងថា៖
“មន្ទាប់ពីមានព័ត៌មានអំពីពលករចំនួន១៩នាក់នៅយ៉េមែននោះ ស្ថានទូត
វៀតណាមប្រចាំនៅអារ៉ាបីសាអូឌីតនិងយ៉េមែនបានទាក់ទងជិតស្និទ្ធជាមួយ
ដំណាងពលករ។ តាមព័ត៌មានយើងខ្ញុំដែលទើបនឹងទទួលបានឲ្យដឹងថា ពលករ
ចំនួន១៩នាក់ពោលខាងលើនាថ្ងៃទី៨មេសាបានជំលាសប្រកបដោយសុវត្ថិភាព
ពីយ៉េមែនទៅប្រទេសអូម៉ាន។”
ស្ដិពិតួនាទីរបស់គុយបានៅសន្និសីទកំពូលទ្វីបអាមេរិកលោក Le Hai Binh
បានសង្កត់ធ្ងន់ថា វៀតណាមស្វាគមន៍រាល់ការខំប្រឹងប្រែងនៃបណ្ដាប្រទេស
សំដៅរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងនិងបង្កើនសន្តិភាពស្ថិរភាព
សហប្រតិបត្តិការនិងការអភិវឌ្ឍន៍នៅដំបន់ទ្វីបអាមេរិក។
ទាក់ទិនដល់ដំណើរការសហប្រតិបត្តិការរវាងវៀតណាមជាមួយសម្ព័ន្ធភាព
សេដ្ឋកិច្ចអាស៊ី-អឺរ៉ុប លោក Le Hai Binh បានអះអាងថា វៀតណាមនិងសម្ព័ន្ធភាព
អាស៊ី-អឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍សារវន្តបញ្ចប់ការចរចារលើកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរីនាខែធ្នូឆ្នាំ២០១៤និងឆ្ពោះទៅចុះហត្ថលេខាជាផ្លូវការនាពាក់
កណ្ដាលដើមឆ្នាំ២០១៥៕