ពលករវៀតណាមជិត ១ ម៉ឺននាក់នៅអារ៉ាប់ប៊ីសាអូឌីតនៅតែមានសុវត្ថិភាពចំពោះជម្ងឺរាតត្បាត Covid-19

(VOVWORLD) - នាបច្ចុប្បន្ននេះ សហគមន៍ជនវៀតណាមប្រចាំនៅអារ៉ាប់ប៊ីសាអូឌីតមាន ប្រមាណ ១ ម៉ឺននាក់ ដែលក្នុងនោះភាគច្រើនជាពលករធ្វើការងារទូទៅនិងអ្នកបម្រើការងារក្នុងផ្ទះ។ 

ពលករវៀតណាមជិត ១ ម៉ឺននាក់នៅអារ៉ាប់ប៊ីសាអូឌីតនៅតែមានសុវត្ថិភាពចំពោះជម្ងឺរាតត្បាត Covid-19 - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអារ៉ាប៊ីសាអ៊ូឌីត លោក Vu Viet Dung (រូបថត៖vov.vn)

ដោយសារជំងឺ Covid-19 កំពុងឆ្លងរីករាលដាលនៅតាមបណ្តាប្រទេសមជ្ឈឹមបូព៌ា ក្នុងនោះមានប្រទេសអារ៉ា ប៊ីសាអ៊ូឌីត ហេតុដូច្នេះស្ថានទូតវៀតណាមប្រចាំនៅប្រទេសនេះ បានចាត់វិធានការជាច្រើន ដើម្បីជួយឧបត្ថម្ភ និងផ្តល់អនុសាសន៍ដល់ប្រជាជននិងពលករក្នុងការបង្ការជម្ងឺរាតត្បាត និងធានាសុវត្ថិភាពសម្រាប់ពលករទាំងនេះផងដែរ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអារ៉ាប៊ីសាអ៊ូឌីតលោក Vu Viet Dung បានឲ្យដឹងថាគិតរហូតមកដល់ពេលនេះ បានកត់ត្រាថា មិនទាន់មានពលរដ្ឋវៀតណាមណាម្នាក់ឆ្លងជំងឺ Covid-19 នៅឡើយ។ លោកបានចែករំលែកថា៖

« ដើម្បីទប់ទល់នឹងជំងឺរាតត្បាតនេះ ស្ថានទូតតែងតែធ្វើបច្ចុប្បន្នភាពព័ត៌មាននិងស្ថានភាពនៅលើគេហទំព័ររបស់ស្ថានទូត និងបណ្តាញសង្គមរបស់សហគមន៍នានា ដោយផ្តល់អនុសាសន៍ ដល់ពួកគេ ឱ្យគោរពនិងអនុវត្តតាមវិធានការបង្ការជម្ងឺរាតត្បាតនៅប្រទេសម្ចាស់ផ្ទះ ព្រមទាំងផ្តល់លេខទូរស័ព្ទបន្ទាន់របស់ស្ថានទូត និងលេខទូរស័ព្ទជំនាញរបស់ស្ថាប័នសុខាភិបាលនៅមូលដ្ឋានក្នុងករណី ដែលមានអាការៈជម្ងឺ Covid-19 ដើម្បីទទួលជំនួយឧបត្ថម្ភទាន់ពេលវេលាផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ