ពលករវៀតណាមជិត១០០នាក់ពីលីបីធ្វើមាតុភូមិនិវត្ត
|
ពលករវៀតណាមជិត១០០នាក់ពីលីបីធ្វើមាតុភូមិនិវត្ត (Zing) |
Vovworld-បន្តផែនការជំលៀសកម្មករចំនួន៦៨២នាក់របស់ក្រុមហ៊ុន Minamex ដែលកំពុងធ្វើការនៅលីបីត្រឡប់ប្រទេសវិញ នាយប់ថ្ងៃទី១០សីហា ក្រុមហ៊ុន
អាកាសចរណ៍លីបីបានអនុវត្តជើងហោះហើរមួយដឹកពលករចំនួន៩៤នាក់ពី
ព្រលានយន្តហោះ La Abrak នៅភាគខាងកើតលីបីទៅកាន់ព្រលានយន្តហោះ
អន្តរជាតិគែរបស់អេហ្ស៊ីប។ នាព្រឹកថ្ងៃទី១១សីហា ជើងហោះហើររបស់ក្រុមហ៊ុន
អាកាសចរណ៍វៀតណាមបានដឹកកម្មករចំនួន៩៤នាក់ពោលខាងលើវិលត្រឡប់
មកប្រទេសវិញ។ ដូច្នេះ បើប្រៀបនឹងផែនការ ការនាំកម្មករពីភាគខាងកើតលីបី
ទៅកាន់ទីក្រុងគែក្នុងថ្ងៃទី១០សីហាមិនទទួលបានគោលដៅដែលបានដាក់ចេញ
គឺដឹកជញ្ជូនកម្មករចំនួន២៥៤ទៅអេហ្ស៊ីប។ ក្រុមហ៊ុនអាកាសចរណ៍លីបីមិនអាច
អនុវត្តដ៏គ្រប់គ្រាន់ជើងហោះហើរចំនួន៤តាមកិច្ចព្រមព្រៀងឡើយ ដោយសារ
ព្រលានយន្តហោះ La Abrak ត្រូវហួសចំណុះ៕