ពលរដ្ឋដើមកំណើតអាស៊ីនៅសហរដ្ឋអាមេរិកនៅតែប្រឈមមុខនឹងទង្វើស្អប់ខ្ពើម និងការរើសអើងជាតិសាសន៍

(VOVWORLD) - របាយការណ៍នេះក៏បានឲ្យដឹងថា បណ្ដាអំពើស្អប់ខ្ពើមបានកើតមាននៅគ្រប់ទីកន្លែងនៅសហរដ្ឋអាមេរិក ចាប់ពីទីក្រុងរហូតដល់ទីជនបទ នៅតាមសហគមន៍ពលរដ្ឋអាមេរិក ដើមកំណើតអាស៊ីរស់នៅ ក៏ដូចជាទីកន្លែងដែលមិនសូវមានពលរដ្ឋដើមកំណើតអាស៊ីផងដែរ។
ពលរដ្ឋដើមកំណើតអាស៊ីនៅសហរដ្ឋអាមេរិកនៅតែប្រឈមមុខនឹងទង្វើស្អប់ខ្ពើម និងការរើសអើងជាតិសាសន៍ - ảnh 1ការហែក្បួនដើម្បីអំពាវនាវឱ្យបញ្ចប់ការស្អប់ខ្ពើមសម្រាប់ជនជាតិអាស៊ីនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក)  (រូបថត៖ THX/VNA)

សហគមន៍ជនអាមេរិដើមកំណើតអាស៊ីបន្តប្រឈមមុខនឹងទង្វើស្អប់ខ្ពើម និងការរើសអើងជាតិសាសន៍ បើទោះបីជាមានការខិតខំប្រឹងប្រែងតស៊ូក្នុងរយៈពេល ២ ឆ្នាំកន្លងទៅក៏ដោយ។ ក្នុងរយៈពេល ២ ឆ្នាំ ចាប់តាំងពីរពេលជំងឺរាតត្បាតកូវីដ ១៩ ផ្ទុះឡើងនៅសហរដ្ឋអាមេរិក (ចាប់ពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២០ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២) អង្គការមិនរកប្រាក់ចំណេញ Stop AAPI Hate បានកត់ត្រាករណីស្អប់ខ្ពើមជាង ១១ ពាន់ករណី ចំពោះសហគមន៍ពលរដ្ឋដើមកំណើតអាស៊ី។  ការរើសអើងជាតិសាសន៍អាចបង្ហាញតាមរូបភាពផ្សេងៗគ្នាជាច្រើន ក្នុងនោះមានការរំលោភបំពានលើសិទ្ធិពលរដ្ឋ ការរើសអើងជាតិសាសន៍តាមអ៊ីនធឺណិត និងអំពើហិង្សា។ របាយការណ៍នេះក៏បានឲ្យដឹងថា បណ្ដាអំពើស្អប់ខ្ពើមបានកើតមាននៅគ្រប់ទីកន្លែងនៅសហរដ្ឋអាមេរិក ចាប់ពីទីក្រុងរហូតដល់ទីជនបទ នៅតាមសហគមន៍ពលរដ្ឋអាមេរិក ដើមកំណើតអាស៊ីរស់នៅ ក៏ដូចជាទីកន្លែងដែលមិនសូវមានពលរដ្ឋដើមកំណើតអាស៊ីផងដែរ។ យោងតាមរបាយការណ៍បានឲ្យដឹងថា រដ្ឋកាលីហ្វ័រញ៉ាបានកត់ត្រាករណីរើសអើងជាតិសាសន៍ប្រឆាំងនឹងជនជាតិអាស៊ីច្រើនបំផុត បន្ទាប់មកគឺរដ្ឋញូវយ៉ក និងរដ្ឋវ៉ាស៊ីនតោនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ