ពលរដ្ឋបារាំងចំនួន២៦នាក់ត្រូវរងរបួសក្នុងករណីវាយប្រហារនៅអេស្ប៉ាញ់

(VOVWORLD) - នាថ្ងៃទី១៨ សីហា ក្រសួងការបរទេសបារាំងបានបញ្ជាក់ថា ពលរដ្ឋប្រទេសនេះចំនួន២៦នាក់ស្ថិតក្នុងចំណោមជនរងរបួសក្នុងការវាយ ប្រហារភេរវកម្មនៅទីក្រុង Barcelona របស់អេស្ប៉ាញ់។
ពលរដ្ឋបារាំងចំនួន២៦នាក់ត្រូវរងរបួសក្នុងករណីវាយប្រហារនៅអេស្ប៉ាញ់ - ảnh 1 កន្លែងកើតហេតុករណីវាយប្រហារនៅ Cambrils អេស្ប៉ាញ់ (រូបថត៖ANP)

(VOVworld) - នាថ្ងៃទី១៨ សីហា ក្រសួងការបរទេសបារាំងបានបញ្ជាក់ថា ពលរដ្ឋប្រទេសនេះចំនួន២៦នាក់ស្ថិតក្នុងចំណោមជនរងរបួសក្នុងការវាយ ប្រហារភេរវកម្មនៅទីក្រុង Barcelona របស់អេស្ប៉ាញ់។ ក្នុងនោះ មនុស្សយ៉ាង ហោចណាស់ចំនួន១៧នាក់កំពុងនៅក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរ។         ទាក់ទិនដល់ការស៊ើបអង្កេតអំពីករណីបើកបំបុករថយន្តទៅលើហ្វូងមនុស្សនៅអេស្ប៉ាញ់ វិទ្យុសម្លេង Catalonia រាយការណ៍ថា ប៉ូលីសបានឃាត់ខ្លួនជន សង្ស័យម្នាក់ទៀតដែលមានការទាក់ទិនដល់ករណីវាយប្រហារនៅទីក្រុង Barcelona។ ប៉ុន្តែ អ្នកបើកបរថយន្តនេះនៅតែលាក់ខ្លួន។

        នាថ្ងៃទី១៨ សីហា អាជ្ញាធរតំបន់ Catalonia ឲ្យដឹងថា មានការទាក់ទិនរវាង ករណីបើកបំបុករថយន្តនៅទីរួមខេត្តឆ្នេរសមុទ្រ Cambrils ជាមួយនឹងករណីបើក បំបុករថយន្តនៅទីក្រុង Barcelona ដែលកើតមានឡើងមុននោះប៉ុន្មានម៉ោង។ អ្នកដឹកនាំមន្ទីរមហាផ្ទៃរបស់ Catalonia លោក Joaquin Forn ឲ្យដឹងថា ករណីវាយ ប្រហារនៅ Cambrils កើតមានឡើងតាមរបៀបដូចគ្នាជាមួយករណីវាយប្រហារ នៅ Barcelona ហើយអះអាងថា មានការទាក់ទិនរវាងករណីទាំង២នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ