ពលរដ្ឋប៉ាឡេស្ទីនជាង១០០នាក់បានស្លាប់ដោយជម្លោះនៅតំបន់ហ្គាស្សា
(VOVWORLD) - មានពលរដ្ឋប៉ាឡេស្ទីនសរុបចំនួន១០៣នាក់បានស្លាប់និង៥៨០នាក់ រងរបួសក្នុងការវាយប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែលសំដៅទៅលើតំបន់ដីនេះចាប់តាំងពីថ្ងៃទី១០ ខែឧសភាមក។
ជនរងគ្រោះក្នុងករណីបាញ់រ៉ុកក្កែតពីតំបន់ហ្គាស្សាចុះលើទីក្រុង Holon ភាគកណ្ដាលអ៊ីស្រាអែលនាថ្ងៃទី១១ ខែឧសភា។ (រូបថត៖ CNA/VNA) |
យោងតាមរបាយការណ៍ថ្មីបំផុតរបស់ស្ថាប័នសុខាភិបាលប៉ាឡេស្ទីននៅតំបន់ហ្គាស្សាឲ្យដឹងថា មានពលរដ្ឋប៉ាឡេស្ទីនសរុបចំនួន១០៣នាក់បានស្លាប់និង៥៨០នាក់ រងរបួសក្នុងការវាយប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែលសំដៅទៅលើតំបន់ដីនេះចាប់តាំងពីថ្ងៃទី១០ ខែឧសភាមក។ ក្នុងចំណោម ជនរងគ្រោះ មានកុមារចំនួន២៧ នាក់និងនារីចំនួន១១នាក់។
ក្នុងពេលជាមួយគ្នានោះ ការប្រយុទ្ធនៅតែប្រព្រឹត្តទៅនៅតំបន់នេះ។ នាយប់ថ្ងៃ ទី១៣ខែឧសភា កម្លាំងកាន់កាប់តំបន់ហ្គាស្សាគឺចលនាឥស្លាមហាម៉ាស់និងក្រុម ប្រដាប់អាវុធមួយចំនួនបានបាញ់កាំជ្រួច រ៉ុកក្កែតជាបន្តបន្ទាប់ទៅកាន់ដែនដីអ៊ីស្រាអែល។
គិតចាប់តាំងពីថ្ងៃទី១០ ឧសភា មក មានកាំជ្រួចរ៉ុកក្កែតជាង១៧០០គ្រាប់ ត្រូវ បានបាញ់តម្រង់ទៅលើទីរួមស្រុកភាគខាងជើង កណ្ដាលនិងខាងត្បូងប្រទេស អ៊ីស្រាអែល។ ក្នុងពេលជាមួយគ្នានោះ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលឲ្យដឹងថា ប្រទេសនេះបានអនុវត្តន៍ការវាយប្រហារតាមជើងអាកាសទៅលើគោលដៅផ្សេងគ្នា ចំនួន៧៥០នៅតំបន់ហ្គាស្សា៕