ពលរដ្ឋវៀតណាមចំនួន ៣០០ នាក់នៅអូស្រ្តាលី​នឹងត្រូវបាន​ដឹកជញ្ជូន​ មកស្រុកកំណើតវិញ

(VOVWORLD) - ស្ថានទូត និងបណ្ដាស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅអូស្ត្រាលីកំពុងជំរុញយ៉ាងសកម្ម និងស្នើឲ្យបណ្ដាស្ថាប័នមានសមត្ថកិច្ចក្នុងប្រទេស ដើម្បីរៀបចំជើងហោះហើរយ៉ាងដូច្នេះនាពេលខាងមុខផងដែរ។
ពលរដ្ឋវៀតណាមចំនួន ៣០០ នាក់នៅអូស្រ្តាលី​នឹងត្រូវបាន​ដឹកជញ្ជូន​ មកស្រុកកំណើតវិញ - ảnh 1 ពលរដ្ឋវៀតណាមចំនួន ៣០០ នាក់នៅអូស្រ្តាលីនឹងត្រូវបានដឹកជញ្ជូន មកស្រុកកំណើតវិញ

ជើងហោះហើរដឹកជញ្ជូនពលរដ្ឋវៀត ណាម ជាលើកដំបូង ដែលជាប់គាំងនៅអូស្ត្រាលីមកកាន់វៀតណាមវិញ នឹងចេញដំណើរ ពីទីក្រុង Sydney នាវេលាម៉ោង ១៩ និង ៣៥ នាទី ថ្ងៃទី ១ ខែមថិនា ឆ្នាំ ២០២០ បានចុះចតនៅអាកាសយានដ្ឋាន Tan Son Nhat នៃទីក្រុងហូជីមិញ នាវេលាម៉ោង ១ និង ៣០ នាទី ថ្ងៃទី ២ ខែមថិនា ឆ្នាំ ២០២០។ បន្ទាប់ពីបានវិលប្រឡប់មកស្រុកកំណើតវិញហើយ ពលរដ្ឋទាំងអស់ត្រូវធ្វើចត្តាឡីស័កក្នុងរយៈពេល ១៤ ថ្ងៃ។

ស្ថានទូត និងបណ្ដាស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅអូស្ត្រាលីកំពុងជំរុញយ៉ាងសកម្ម និងស្នើឲ្យបណ្ដាស្ថាប័នមានសមត្ថកិច្ចក្នុងប្រទេស ដើម្បីរៀបចំជើងហោះហើរយ៉ាងដូច្នេះនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ