ពលរដ្ឋវៀតណាមចំនួន៣០នាក់ពីខេត្ត Hubei (ចិន) វិលត្រឡប់មកប្រទេសវិញដោយសុវត្ថិភាព

(VOVWORLD) - នាបច្ចុប្បន្ន ក្រុមពលរដ្ឋទាំងអស់ (ជាពិសេសគឺស្ត្រីម្នាក់កំពុងមានផ្ទៃពោះ៨ខែ) សុទ្ធតែមានសុខភាពនិងស្មារតីល្អ ហើយនឹងត្រូវបានដាក់ដាច់ដោយឡែក ដើម្បីតាមដានសុខភាពតាមបទបញ្ញត្តិ៕
ពលរដ្ឋវៀតណាមចំនួន៣០នាក់ពីខេត្ត Hubei (ចិន) វិលត្រឡប់មកប្រទេសវិញដោយសុវត្ថិភាព - ảnh 1ក្រុមពលរដ្ឋវៀតណាមវិលត្រឡប់ពីទីក្រុង Wuhan ត្រូវបានត្រួតពិនិត្យយ៉ាងហ្មត់ចត់នៅព្រលានយន្តហោះ Noi Bai (រូបថត៖ TTXVN)

អនុវត្តតាមការបញ្ជារបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល ដោយឈរលើ បំណងប្រាថ្នារបស់ពលរដ្ឋ នាថ្ងៃទី១០កុម្ភៈ ក្រសួងការបរទេសវៀតណាម បានសហការជាមួយស្ថានទូតវៀតណាមប្រចាំនៅចិន និងក្រសួង ស្ថាប័ន តំបន់ទាក់ទិននានា បញ្ជូនពលរដ្ឋវៀតណាមចំនួន៣០នាក់ (រួមមាននិស្សិត និងញាតិសន្ដាន ភ្ញៀវទេសចរវៀតណាម) វិលត្រឡប់មកប្រទេសវិញ ពី ទីក្រុង Wuhan ខេត្ត Hubei ចិន ដែលជាតំបន់ផ្ទុះឡើងជំងឺរាតត្បាតដោយវីរុស nCoV ហើយគ្មានការតភ្ជាប់ខាងចរាចរណ៍ជាមួយតំបន់ផ្សេងណាមួយឡើយ។

        បន្ទាប់ពីយន្តហោះដឹកក្រុមពលរដ្ឋវៀតណាមពោលខាងលើចុះចតនៅព្រលានយន្តហោះអន្តរជាតិ Van Don ខេត្ត Quang Ninh កាលពីព្រឹក ព្រលឹមថ្ងៃទី១០កុម្ភៈ សមត្ថកិច្ចវៀតណាមបានដំណើរការបាញ់ថ្នាំកំចាត់ មេរោគ ហើយត្រួតពិនិត្យសុខភាពសម្រាប់ពលរដ្ឋទាំង៣០នាក់នោះ។ នា បច្ចុប្បន្ន ក្រុមពលរដ្ឋទាំងអស់ (ជាពិសេសគឺស្ត្រីម្នាក់កំពុងមានផ្ទៃពោះ៨ខែ) សុទ្ធតែមានសុខភាពនិងស្មារតីល្អ ហើយនឹងត្រូវបានដាក់ដាច់ដោយឡែក ដើម្បីតាមដានសុខភាពតាមបទបញ្ញត្តិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ