ពលរដ្ឋវៀតណាមជាង ២៤០ នាក់មកពីប្រទេសសិង្ហបុរីកំពុងធ្វើចត្តាឡីស័កនៅខេត្ត Tien Giang
(VOVWORLD) - បន្ទាប់ពីបានមកដល់ ពលរដ្ឋទាំងអស់នេះ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅខេត្ត Tien Giang តាមបទប្បញ្ញត្តិ។
នារសៀលថ្ងៃទី ១២ សីហា អាកាសយានដ្ឋានអន្តរជាតិ Can Tho បានទទួលជើងហោះហើរមួយដែលនាំពលរដ្ឋវៀតណាមចំនួន ២៤២ នាក់ពីសិង្ហបុរី មកប្រទេសវិញតាមបំណងប្រាថ្នារបស់ពួកគេ។ បន្ទាប់ពីបានមកដល់ ពលរដ្ឋទាំងអស់នេះ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅខេត្ត Tien Giang តាមបទប្បញ្ញត្តិ។
ក្នុងចំណោមពលរដ្ឋដែលបានវិលត្រឡប់មកប្រទេសវិញលើកនេះ រួមមានកុមារអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ មនុស្សដែលជំងឺប្រចាំកាយ និងករណីពិបាកពិសេសផ្សេងទៀត។ បន្ទាប់ពីបំពេញបែបបទឆ្លងដែន និងការប្រកាសវេជ្ជសាស្រ្តមក ពលរដ្ឋទាំងអស់ត្រូវបានបញ្ចូនទៅធ្វើចត្តាឡីស័កតាមបទប្បញ្ញត្តិផងដែរ៕