ពលរដ្ឋវៀតណាមជិត ៥៤០ នាក់នៅអាឡឺម៉ង់ គុយបា កូតឌីវ័រ និងបណ្តាប្រទេសអាហ្វ្រិកនិងអឺរ៉ុបមួយចំនួន បានត្រឡប់មកស្រុកកំណើតវិញដោយសុវត្ថិភាព

(VOVWORLD) - បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋាន Van Don និង Da Nang អ្នកដំណើរទាំងនេះត្រូវបានពិនិត្យសុខភាពនិងធ្វើវិធានចត្តាឡីស័កតាមការកំណត់ផងដែរ។ 
ពលរដ្ឋវៀតណាមជិត ៥៤០ នាក់នៅអាឡឺម៉ង់ គុយបា កូតឌីវ័រ និងបណ្តាប្រទេសអាហ្វ្រិកនិងអឺរ៉ុបមួយចំនួន បានត្រឡប់មកស្រុកកំណើតវិញដោយសុវត្ថិភាព - ảnh 1 ពលរដ្ឋវៀតណាមនៅព្រលានយន្តហោះ Jose Marti  ទីក្រុងហាវ៉ា ណា (គុយបា) មុនពេលឡើងជិះយន្តហោះទៅស្រុកកំណើតវិញ (រូបថត៖ TTXVN)

ចាប់ថ្ងៃទី ២២ ដល់ ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២០ ក្រសួងការបរទេស វៀត ណាមសហការជាមួយស្ថាប័នមានសមត្ថកិច្ចវៀតណាម ស្ថាប័នតំណាងបេសកកម្មវៀតណាម ប្រចាំនៅទ្វីបអាហ្វ្រិក និងបារាំង រួមទាំងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមនិងអាជ្ញាធរពាក់ព័ន្ធនានាប្រចាំនៅប្រទេសសាមី បានសម្របសម្រួលរៀបចំជើងហោះហើរដើម្បីបញ្ជូនពលរដ្ឋវៀតណាមជិត ២៧០ នាក់ពីប្រទេសកូតឌីវ័រ ប្រទេសមួយចំនួននៅអាហ្វ្រិក (ដូចជាអាល់ហ្សេរី ម៉ារ៉ុក    នីហ្សេរីយ៉ា អេហ្ស៊ីប សេណេហ្កាល់ លីបង់ តង់ហ្សានី Guine Conark) និងនៅអឺរ៉ុប គុយបា និងអាឡឺម៉ង់ ដោយបញ្ជូនពលរដ្ឋវៀតណាមជិត ៥៤០ នាក់ត្រឡប់មកស្រុកកំណើតវិញដោយសុវត្ថិភាព។ ភ្លាមៗបន្ទាប់ពីចុះចតនៅអាកាសយានដ្ឋាន Van Don និង Da Nang អ្នកដំណើរទាំងនេះត្រូវបានពិនិត្យសុខភាពនិងធ្វើវិធានចត្តាឡីស័កតាមការកំណត់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ