ពលរដ្ឋវៀតណាមប្រមាណ៤៦០នាក់ត្រូវបានជម្លៀសចេញពីអ៊ុយក្រែន

(VOVWORLD) - យោងតាមស្ថាប័នតំណាង គិតត្រឹមរសៀលថ្ងៃ ទី២ មីនា តាមម៉ោងវៀតណាម ប្រជាពលរដ្ឋសឹងតែទាំងអស់នៅទីក្រុងគៀវ និង Odessa រួមជាមួយប្រជាពលរដ្ឋរាប់រយនាក់នៅ Kharkov ត្រូវបានជម្លៀសចេញពីតំបន់ រួចរាល់ ហើយបាននិងកំពុងត្រូវបានបញ្ជូនទៅប្រទេសជុំវិញ។ 

ពលរដ្ឋវៀតណាមប្រមាណ៤៦០នាក់ត្រូវបានជម្លៀសចេញពីអ៊ុយក្រែន - ảnh 1ស្ថានប័នតំណាងវៀតណាមជួយបំពេញបែបបទ លិខិតចាំបាច់សម្រាប់ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសចេញពីអ៊ុយក្រែន។ (រូបថត៖ VNA)
នាយប់ថ្ងៃទី២ ខែមីនា ក្រសួងការបរទេសវៀតណាមបានឲ្យដឹងថា ពាក់ព័ន្ធដល់ ស្ថានភាពគាំពារពលរដ្ឋនៅអ៊ុយក្រែន ក្រុមការងារទទួលបន្ទុកការគាំពារពលរដ្ឋនៃ ក្រសួងការបរទេស បានសម្របសម្រួលជាមួយស្ថាប័នតំណាងវៀតណាមប្រចាំ អ៊ុយក្រែននិងប្រទេសជុំវិញនានា បន្តដំណើរការសកម្មភាពជួយជម្លៀសពលរដ្ឋនៅ អ៊ុយក្រែនឲ្យចាកចេញពីតំបន់ប្រយុទ្ធ។ យោងតាមស្ថាប័នតំណាង គិតត្រឹមរសៀលថ្ងៃ ទី២ មីនា តាមម៉ោងវៀតណាម ប្រជាពលរដ្ឋសឹងតែទាំងអស់នៅទីក្រុងគៀវ និង Odessa រួមជាមួយប្រជាពលរដ្ឋរាប់រយនាក់នៅ Kharkov ត្រូវបានជម្លៀសចេញពីតំបន់ រួចរាល់ ហើយបាននិងកំពុងត្រូវបានបញ្ជូនទៅប្រទេសជុំវិញ។ មនុស្សចំនួន១៤០នាក់ពី អ៊ុយក្រែនបានទៅកាន់ប៉ូឡួញ ហើយកំពុងស្នាក់នៅ Warsaw; ៧០នាក់បានទៅកាន់ រូម៉ានី; ២២០នាក់បានទៅកាន់ Moldova; ៣០នាក់បានទៅកាន់ហ៊ុងគ្រី។
ក្រសួងការបរទេសនិងក្រសួង ស្ថាប័នពាក់ព័ន្ធបានរាយការណ៍ជូនលោកនាយក រដ្ឋមន្រ្តីអំពីផែនការជម្លៀសប្រជាពលរដ្ឋហើយនឹងសម្របសម្រួលជាមួយក្រុមហ៊ុន អាកាសចរណ៍ រៀបចំជើងហោះហើរក្នុងពេលឆាប់ៗវិលត្រឡប់មកប្រទេសវិញ តាម កាលវិភាគសមស្រមនឹងស្ថានភាពអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ