ពលរដ្ឋវៀតណាមពីអ៊ុយក្រែនជាង ៨០០នាក់ បានជម្លៀសទៅកាន់ប្រទេសរ៉ូម៉ានីដោយសុវត្ថិភាព

(VOVWORLD) - ដើម្បីជួយសម្រួលដល់ការចូលទៅប្រទេសរ៉ូម៉ានី ស្ថានទូតវៀតណាមប្រចាំនៅប្រទេសរូម៉ានី ក៏ដូចជាគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅឯបរទេស ក្រសួងការបរទេសបានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជានៅលើបណ្តាញសង្គមនូវព័ត៌មានចំបាច់នៅពេលដែលប្រជាពលរដ្ឋមានបំណងចង់ជម្លៀសទៅប្រទេសរ៉ូម៉ានី។ 
ពលរដ្ឋវៀតណាមពីអ៊ុយក្រែនជាង ៨០០នាក់ បានជម្លៀសទៅកាន់ប្រទេសរ៉ូម៉ានីដោយសុវត្ថិភាព - ảnh 1ពលរដ្ឋវៀតណាមជម្លៀសពីអ៊ុយក្រែនមកដល់ស្ថានីយក្នុងទីក្រុង Bucarest ប្រទេសរ៉ូម៉ានី (រូបថត៖ Manh Hung/TTXVN)

តាមស្ថិតិមិនពេញលេញ រហូតមកដល់ព្រឹកថ្ងៃទី៦ មិនា ស្ថានទូតវៀតណាមប្រចាំនៅរ៉ូម៉ានី បានសហការជាមួយសមាគមវៀតណាមប្រចាំនៅរ៉ូម៉ានី និងសមាគមន៍វៀតណាមជាច្រើនទៀតក្នុងប្រទេសនេះ បានទទួលស្វាគមន៍និងផ្តល់ជំនួយដល់ពលរដ្ឋវៀតណាមប្រមាណ ៨០០ នាក់ ដែលជម្លៀសចេញពីអ៊ុយក្រែនទៅកាន់រ៉ូម៉ានីវិញ។ ទោះជាយ៉ាងណាក៏ដោយ ចំនួនពិតប្រាកដអាចនឹងមានច្រើនជាងនេះ ដោយសារតែមានប្រជាជនជាច្រើនមិនបានទាក់ទងទៅស្ថានទូត ឬសមាគមវៀតណាមនៅក្នុងប្រទេសរូម៉ានីឡើយ។

ដើម្បីជួយសម្រួលដល់ការចូលទៅប្រទេសរ៉ូម៉ានី ស្ថានទូតវៀតណាមប្រចាំនៅប្រទេសរូម៉ានី ក៏ដូចជាគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅឯបរទេស ក្រសួងការបរទេសបានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជានៅលើបណ្តាញសង្គមនូវព័ត៌មានចំបាច់នៅ ពេលដែលប្រជាពលរដ្ឋមានបំណងចង់ជម្លៀសទៅប្រទេសរ៉ូម៉ានី។ ក្នុងករណីបែបនេះ ចាំបាច់ត្រូវរៀបចំឯកសារអត្តសញ្ញាណ ឯកសារស្នាក់នៅក្នុងប្រទេសអ៊ុយក្រែន រួមទាំងអាស័យដ្ឋានលំនៅដ្ឋាន ព័ត៌មានអំពីកាលវិភាគ មធ្យោបាយធ្វើដំណើរ ការចូលទៅកាន់ប្រទេសរូម៉ានី  និងគោដៅមកដល់ (អាចជាការវិលត្រឡប់មកប្រទេសវៀតណាម ឬទៅកាន់ប្រទេសទីបីជាដើម)។

តួលេខផ្លូវការរបស់មជ្ឈដ្ឋានមន្ត្រីរ៉ូម៉ានីបង្ហាញថា ចាប់តាំងពីកើតមានជម្លោះនៅអ៊ុយក្រែន រហូតដល់ថ្ងៃទី ៥ ខែមីនា មនុស្សជាង ១៧០.០០០ នាក់បានភៀសខ្លួនទៅកាន់ប្រទេសរូម៉ានីពីអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ