ពេលវេលា “មាស” ដើម្បីវិនិយោគទៅលើទីផ្សារបច្ចេកវិទ្យាព័ត៌មាននៅវៀតណាម
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃសន្និសីទនិងពិព័រណ៍ឌីជីថលពិភពលោក (ITU Digital World 2020) ត្រូវបានក្រសួងព័ត៌មាននិងផ្សព្វផ្វាយវៀតណាម សហការជាមួយសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) រៀបចំឡើង, នាថ្ងៃទី ២១ ខែតុលានៅទីក្រុងហាណូយបានប្រព្រឹត្តទៅសិក្ខាសាលាតាមប្រព័ន្ធអនឡាញក្រោមចំណងជើងថា " Why Vietnam?"។
ទិដ្ឋភាពនៃវេទិកា Why Vietnam?" (រូបថត៖ VNA) |
នេះជាវេទិកាមួយ ដើម្បីចែករំលែកអំពីយុទ្ធសាស្ត្រជាតិឌីជីថលរបស់វៀតណាម រួមទាំងអំពីបំណងប្រាថ្នា គោលដៅ ដំណោះស្រាយ ដំណើការផ្លាស់ប្តូរឌីជីថល និងវិស័យអាទិភាព ក៏ដូចជាទីផ្សារឌីជីថលរបស់វៀត ណាម និងឱកាសសម្រាប់សម្ព័ន្ធក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាវិនិយោគលើវិស័យដែលមានត្រៀមខ្លួនខ្ពស់ក្នុងការអភិវឌ្ឍសហគ្រាសបច្ចេកវិទ្យា ឌីជីថលវៀតណាមជាដើម។
ចែករំលែកអំពីយុទ្ធសាស្ត្រផ្លាស់ប្តូរឌីជីថលជាតិ និងទីផ្សារឌីជីថលរបស់វៀតណាម លោក Do Cong Anh អនុប្រធាននាយកដ្ឋានកុំព្យូទ័រ នៃក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម បានមានប្រសាសន៍ថាវៀតណាមនឹង ផ្តល់អាទិភាពក្នុងការផ្លាស់ប្តូរឌីជីថល ដូចជាសុខាភិបាល អប់រំ ហិរញ្ញវត្ថុធនាគារកសិកម្ម ដឹកជញ្ជូនជាដើម។
ម្យ៉ាងវិញទៀត គោលដៅរហូតដល់ឆ្នាំ ២០២៥ វៀតណាមនឹងស្ថិតក្នុងបញ្ជីក្រុមប្រទេសចំនួន ៧០ ដែលនាំមុខគេនៅក្នុងវិស័យរដ្ឋាភិបាលអេឡិចត្រូនិច ហើយខឿនសេដ្ឋកិច្ចឌីជីថលស្រូបយក ២០% នៃផលិតផលក្នុងស្រុកសរុប (GDP)។ រហូតដល់ឆ្នាំ ២០៣០ ប្រទេសវៀតណាមបានកំណត់គោលដៅនៃការស្ថិតក្នុងបញ្ជីក្រុមប្រទេសនាំមុខគេចំនួន ៥០ អំពីវិស័យរដ្ឋាភិបាលអេឡិចត្រូនិកផងដែរ៕